លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រសួងបរិស្ថាន ចាប់ផ្តើមធ្វើយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្រសួងបរិស្ថាន អង្គការអភិរក្សសត្វព្រៃនៅកម្ពុជាជាច្រើន និងស្ថាប័នពាក់ព័ន្ធ បានរួមគ្នារៀបចំយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ ដោយផ្តើមចេញពីខេត្តពោធិ៍សាត់មុនគេគឺនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

យុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ ផ្តើមធ្វើនៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែមេសា នៅវិទ្យាល័យពោធិ៍សាត់។

ក្រសួងបរិស្ថានធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ផ្តើមពីខេត្តពោធិ៍សាត់ រួចបន្តទៅកាន់ខេត្តកំពង់ស្ពឺ កោះកុង សៀមរាប បាត់ដំបង និងខេត្តប៉ៃលិន។ ខេត្តទាំង៦ នេះមានផ្ទៃដីតំបន់ការពារធម្មជាតិទំហំនិងជាតំបន់ដែលសម្បូណ៌សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំជាដើម។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសាធារណជនបង្កើនការយល់ដឹងអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃដែលមានហានិភ័យដល់សុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។

បើតាមក្រសួងបរិស្ថាន យុទ្ធនាការនេះក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

គូសរំលឹកថា យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានធ្វើឡើងម្តងរួចមកហើយកាលពីឆ្នាំ២០២២ ពោលនៅខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី។ តាមរយៈយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ភោជនីយដ្ឋានចំនួន៥២ ក្នុងខេត្ត៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះទទួលបាននូវបណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្តនិងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក