ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត បញ្ជាដល់ទ័ពជើងគោកត្រៀមកម្លាំងការពារសន្ដិសុខ ស្ថិរភាព ក្នុងដំណើរការស៊ីហ្គេម និងការបោះឆ្នោតខាងមុខ

ភ្នំពេញ៖ មេទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាដល់ស្ថាប័ន-កងឯកភាពចំណុះទ័ពជើងគោកទាំងអស់ត្រៀមអនុវត្តន៍នូវភារកិច្ចស្នូល និងអនុវត្តន៍នូវបញ្ជាការពីរាជរដ្ឋាភិបាលពិសេសត្រៀមមធ្យោបាយជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ និងសហការចូលរួមការពារសន្ដិសុខ សណ្ឋាប់ធ្នាប់សាធារណៈអំឡុងពេលកម្ពុជារៀបចំការប្រកួតស៊ីហ្គេម និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកោតសរសើរស្នាដៃរបស់កងទ័ពជើងគោកដែលសម្រេចបាននៅដើមឆ្នាំ២០២៣នេះ ដោយថាការសម្រេចបាននូវលទ្ធផលនេះគឺបានឆ្លុះបញ្ចាំងពីឆន្ទៈ មនសិកា និងការប្ដេជ្ញារបស់ថ្នាក់នាំ និងយោធិនដើម្បីជាតិមាតុភូមិ។

ក្នុងទិសដៅទៅមុខលោកបានស្នើដល់អង្គភាពចំណុះទាំងអស់ត្រៀមលក្ខណៈ និងអនុវត្តន៍ឱ្យបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៣ នេះផងដែរ។

គួរឱ្យដឹងផងដែរកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ ខណៈការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ត្រនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក