ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ចាន់ តារា ឡើងជាអភិបាលក្រុងអរិយក្សត្រ ហើយលោក អេង សុវិចិត្រ ឡើងជាអភិបាលក្រុងសំពៅពូន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យផ្ទេរ លោក អេង សុវិចិត្រ ពីអភិបាលស្រុកកោះធំ ទៅជាអភិបាលក្រុងសំពៅពូន ខេត្តកណ្ដាលវិញ ដោយតែងតាំងលោក ឆែ វណ្ណឌី ដែលបច្ចុប្បន្នជាអភិបាលរងស្រុកកោះធំ ជាអភិបាលស្រុកកោះធំជំនួសវិញ។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានតែងតាំងលោក ចាន់ តារា ពីអភិបាលរងស្រុកខ្សាច់កណ្តាល ជាអភិបាលក្រុងអរិយក្សត្រ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រេចបង្កើតក្រុងថ្មីគឺ «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម ខេត្តកណ្តាល។

ឃុំចំនួន៦នៃស្រុកខ្សាច់កណ្តាលដែលត្រូវកាត់ចេញទៅជាក្រុងអរិយក្សត្រគឺមាន ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ។ ចំណែកឃុំចំនួន៥នៃស្រុកល្វាឯមក៏ត្រូវកាត់ទៅឱ្យក្រុងអរិយក្សត្រផងដែរ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។

បើតាមអនុក្រឹត្យ ក្រុងអរិយក្សត្រ នឹងក្លាយជាក្រុងទី២នៃខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ។ ក្រុងអរិយក្សត្រមានសង្កាត់ចំនួន១១ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។

ជាមួយគ្នានេះ«ក្រុងសំពៅពូន» នៃខេត្តកណ្តាលក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាបង្កើតជាក្រុងថ្មីទី៣នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឃុំចំនួន៥នៃស្រុកកោះធំ នឹងកាត់យកដើម្បីបង្កើត «ក្រុងសំពៅពូន» ថ្មីដែលឃុំទាំង៥នោះនឹងក្លាយជាសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក