ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងទេសចរណ៍ បកស្រាយមតិរិះគន់លើរូបភាពផ្សព្វផ្សាយសារខ្លីៗនៃអច្ឆរិយភាពទាំង១០

ភ្នំពេញ៖ ជុំវិញការបង្ហោះរូបភាពដែលផ្សព្វផ្សាយអំពីសារខ្លីៗ នៃអច្ឆរិយភាពទាំង១០ របស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដែលទទួលបានមតិរិះគន់ពីអ្នកបណ្តាញសង្គមជាច្រើនដែលចោទថាប្រើប្រាស់រូបភាពមិនត្រឹមត្រូវ និងរំលោភលើកម្មសិទ្ធិបញ្ញា ក្រសួងទេសចរណ៍ បានបកស្រាយថា រូបមួយចំនួន ក្រសួងបានស្នើសុំទិញសិទ្ធិប្រើប្រាស់ រូបមួយចំនួនទៀតទទួលបានមកពីកម្មវិធីប្រកួតប្រជែងរូបភាពដែលរៀបចំឡើងដោយក្រសួងផ្ទាល់ និងរូបភាពដទៃទៀត គឺទទួលបានពីប្រភពបើកចំហ (Open Source)។

បន្ទាប់ពីក្រសួងទេសចរណ៍បង្ហោះរូបភាពនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ផ្សព្វផ្សាយអំពីសារខ្លីៗនៃអច្ឆរិយភាពទាំង១០ របស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិរិះគន់ថាក្រសួងប្រើប្រាស់រូបភាពដោយរំលោភលើកម្មសិទ្ធិបញ្ញា។

ក្រសួងទេសចរណ៍បានអះអាងថា រូបភាពដែលប្រើប្រាស់ក្នុងយុទ្ធនាការខាងលើ គឺជារូបភាពដើមរបស់កម្ពុជា។

ក្រសួងបញ្ជាក់ថាខ្លឹមសារនៃអច្ឆរិយភាពទាំង១០ គឺជាផ្នែកមួយនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»របស់រាជរដ្ឋាភិបាល ដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ទេសចរណ៍ សំដៅស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតការងារ ដោយផ្ទាល់ និងដោយប្រយោលពីវិស័យទេសចរណ៍ ។

ក្រសួងទេសចរណ៍ អំពាវនាវដល់សាធារណជន បញ្ឈប់ចែកចាយបន្ត និងកែតម្រូវការបង្ហោះ និងផ្សព្វផ្សាយព័ត៌មានដែលមិនត្រឹមត្រូវទាំងនេះតទៅទៀត ចៀសវាងបង្កផលប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ទន្ទឹមនេះក្រសួងទេសចរណ៍ លើកទឹកចិត្តដល់សាធារណជន ដែលចង់ចែករំលែកជាមួយ ក្រសួងទេសចរណ៍នូវរូបភាពពាក់ព័ន្ធនឹងទេសភាពស្អាតៗ បទពិសោធន៍ទេសចរណ៍ល្អៗ និងពេលវេលាដ៏អស្ចារ្យ របស់ខ្លួននៅកម្ពុជា សំដៅចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅកម្ពុជា ដើម្បីប្រយោជន៍ជាតិជារួម អាចទាក់ទងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ ០៨៦ ៤៣៣ ៣៨៦៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក