ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បាតុកម្មនៅបារាំងផ្ទុះឡើងជាថ្មី ស្របពេលភាគីកំពុងរង់ចាំសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

បារាំង៖ បាតុកររាប់សែននាក់បានដើរដង្ហែរ និងវាយលុកតាមដងផ្លូវនានានៅក្នុងប្រទេសបារាំងនាថ្ងៃព្រហស្បតិ៍នេះ នៅក្នុងការតវ៉ាមួយផ្សេងទៀត រួមជាមួយនិងការធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ខណៈដែលសហជីពព្យាយាមរក្សាសម្ពាធនៅមុនការសម្រេចសេចក្តីដ៏សំខាន់មួយរបស់តុលាការ។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនារសៀលនេះនៅតាមបណ្ដាទីក្រុងជាច្រើន រួមទាំងនៅរដ្ឋធានីប៉ារីសដែលជាកន្លែងដែលក្រុមបាតុករជ្រុលនិយមមួយចំនួនបានដុតបំផ្លាញរបស់របរ និងទីកន្លែងសំខាន់ៗមួយចំនួនទៀត។ លោកប្រធានាធិបតី Macron បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតនៃការដឹកនាំអាណត្តិទីពីររបស់លោក ជុំវិញការកែប្រែសោធននិវត្តន៍រួមជាមួយនឹងការបង្កើនអាយុចូលនិវត្តន៍ពី ៦២ឆ្នាំទៅ ៦៤ឆ្នាំ ជាអាទិ៍។ 

ភាគីទាំងអស់នៅក្នុងការប្រឈមមុខគ្នាកំពុងរង់ចាំសាលក្រមនៅថ្ងៃទី១៤ ខែមេសាខាងមុខនេះ ស្តីពីសុពលភាពនៃកំណែទម្រង់ដោយក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំងដែលមានអំណាចក្នុងការបញ្ចេញចោលនូវច្បាប់មួយចំនួន ឬច្បាប់ទាំងអស់ដែលបានអនុម័តរួចរាល់។ ខណៈពេលដែលសមាជិកក្រុមប្រឹក្សានឹងធ្វើការសម្រេចចិត្តស្របតាមការបកស្រាយយ៉ាងតឹងរឹងនៃច្បាប់នោះ ក្រុមសហជីពនៅតែចង់បង្ហាញពីចលនានៃការតវ៉ាដែលជាសញ្ញាបង្ហាញថាកម្លាំងតវ៉ានៅតែមានសកម្មភាពដដែល។ 

គួរឱ្យដឹងថា បាតុកម្មបានធ្វើឡើងនៅទូទាំងប្រទេស ដោយប្រជាជនបាននាំគ្នាលើកស្លាកសញ្ញានានា ឬមានការគ្រវីទង់ជាតិពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុង Montpellier និង Marseille ស្ថិតនៅភាគខាងត្បូង។ ដោយឡែក បើតាមទិន្នន័យពីសហជីពមួយដែលមានឈ្មោះថា CGT បានអះអាងថាមានមនុស្សយ៉ាងហោចណាស់ ៤០០,០០០នាក់បានចេញមកធ្វើការបាតុកម្មតវ៉ាចំពោះច្បាប់នេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក