ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UEFA ប្រកាសប្រទេសទទួលសិទ្ធិជាម្ចាស់ផ្ទះជើងឯកស្រ្តីទ្វីបអឺរ៉ុប ឆ្នាំ២០២៥

អឺរ៉ុប៖ បើតាមសេចក្តីប្រកាសព័ត៌៌មានជាផ្លូវការរបស់ UEFA បានឱ្យដឹងថា ​ប្រទេសស្វីសនឹងក្លាយទៅជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតជើងឯកស្រ្តីទ្វីបអឺរ៉ុប ឬ Women's European Championship នាឆ្នាំ២០២៥ខាងមុខនេះ។ 

គួរបញ្ជាក់ថា ប្រទេសស្វីសបានទទួលសិទ្ធិរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់កម្រិតធំរបស់ខ្លួនកាលពីឆ្នាំ២០០៨កន្លងទៅ​ ដោយកាលណោះស្វីសបានទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប ឬ UEFA Euro ២០០៨ រួមគ្នាជាមួយប្រទេសក្បែរខាងគឺអូទ្រីស។ 

នៅក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ លោក Dominique Blanc ប្រធានសហព័ន្ធបាល់ទាត់ស្វីសនិយាយថា នេះគឺជាប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសស្វីស វិស័យបាល់ទាត់ រួមជាមួយបាល់ទាត់ស្រ្តី។ ជំហាដ៏ធំមួយនេះ​នឹង​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បាល់ទាត់​នារី​គ្រប់​កម្រិតរបស់ស្វីស។ សហព័ន្ធបាល់ទាត់ស្វីសបញ្ជាក់ថា កិច្ចការងារបន្ទាប់គឺការរៀបចំក្រុមការងារមួយដើម្បីសម្របសម្រួលជាមួយ UEFA ជាពិសេសគឺការចុះពិនិត្យទីតាំងប្រកួតដែលគ្រោងធ្វើឡើងនៅខែមេសា និងខែឧសភានេះតែម្តង។

សហព័ន្ធបាល់ទាត់ស្វីសបានឱ្យដឹងថា ការប្រកួតទំនងជានឹងអាចរៀបចំឡើងរយៈពេល ៤សប្តាហ៍ នាអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដាទីក្រុងមួយចំនួនដែលបានគ្រោងទុករួមមាន ទីក្រុង Basel, Bern, Geneva, Zurich, St. Gallen, Sion, Lucerne និងទីក្រុង Thun។ គួរឱ្យដឹងផងដែរថា កាលពីខែតុលាកន្លងទៅ UEFA បានទទួលសំណើរដេញថ្លៃជាម្ចាស់់ផ្ទះព្រឹត្តិការណ៍ Women's European Championship ពីប្រទេសបារាំង និងប៉ូឡូញផងដែរ។ 

កាលពីព្រឹត្តិការណ៍មុនដែលបានធ្វើឡើងនៅទឹកដីអង់គ្លេស ម្ចាស់ផ្ទះតោកំណាចនារីអង់គ្លេសបានគ្រងជើងឯកក្រោយយកឈ្នះអាល្លឺម៉ង់ នាវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក