ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក អ៉ិត សំហេង ប្រាប់និស្សិតខ្មែរនៅវៀតណាមឱ្យខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សអភិវឌ្ឍសង្គមជាតិ

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានដឹកនាំគណៈប្រតិភូដើម្បីចូលរួមកិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីក្រសួងការងារនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្រោយបញ្ចប់កិច្ចប្រជុំ នាពឹ្រកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក អ៉ិត សំហេង បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតកម្ពុជាជាប់អាហារូបករណ៍ចំនួន ១០៨នាក់ដែលកំពុងសិក្សានៅសាលាថៃង្វៀន។

ថ្លែងនៅចំពោះមុខនិស្សិតទាំង ១០៨នាក់ លោក អ៉ិត សំហេង បានលើកឡើ់ងថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំផ្តល់ឱកាសដល់យុវជនឱ្យទទួលបាននូវឱកាសសិក្សាសម្រាប់អនាគតរបស់ពួកគេ ទាំងក្នុងនិងក្រៅប្រទេស។ លោកថ្លែងថា ប្រសិនគ្មានកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងវៀតណាមទេ នោះនិស្សិតខ្មែក៏មិនមានឱកាសមកសិក្សានៅប្រទេសវៀតណាមដែរ។

លោកថ្លែងថា៖ «ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ គោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្តដើម្បីជំរុញកសាងធនធានមនុស្សគ្រប់ប្រភេទ ជាពិសេសធនធានមនុស្សផ្នែកវិជ្ជាជីវ: ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម កម្ពុជានាពេលបច្ចុប្បន្ន»។

លោករដ្ឋមន្ត្រីក្រសួងការងារបានអរគុណដល់ក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម រដ្ឋបាលខេត្តថៃង្វៀន និងសាលាថៃង្វៀន ដែលបានផ្តល់នូវឱកាសដល់និស្សិតកម្ពុជា ក៏ដូចជាផ្តល់នូវការគំាពារយកចិត្តទុកដាក់ដល់ពួកគេក្នុងអំឡុងពេលស្នាក់នៅសិក្សារៀនសូត្រនៅទីនេះ។

ជាមួយគ្នានេះ លោកបានណែនាំឱ្យនិស្សិតខ្មែរទាំងអស់ឱ្យចេះស្រឡាញ់គ្នាជួយថែរក្សាគ្នា គោរពឱ្យបានតាមបទបញ្ជផ្ទៃក្នុង វិន័យ ក៏ដូចជាច្បាប់ទម្លាប់នៅប្រទេសវៀតណាម ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់កម្ពុជា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិរបស់ខ្លួន។

គួរឱ្យដឹងថា និស្សិតទាំង ១០៨នាក់នេះ កំពុងសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង រយៈពេល ៤ឆ្នាំ លើមុខជំនាញ៖ បច្ចេកទេស និងវិជ្ជាជីវៈ ដូចជា ទំនាក់ទំនង និងបច្ចេកទេសអេឡិចត្រូនិក ប្រៃសណីយ៍ និងទូរគមនាគមន៍ វិស្វកម្មអេឡិចត្រូនិក និងទំនាក់ទំនង អគ្គិសនីឧស្សាហកម្ម គ្រប់គ្រងពាណិជ្ជកម្ម សេវាកម្មច្បាប់ គណនេយ្យអាជីវកម្ម សវនកម្មគណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក