ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

G-Devith អំពាវនាវឱ្យទៅទស្សនាភាពយន្តឯកសារ «ទេពហត្ថា»

ភ្នំពេញ៖ តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ឬ G-Devith បានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកទៅទស្សនាភាពយន្តឯកសារ ទេពហត្ថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅរោងភាពយន្ត legend Noro Mall។

លោក G-Devith បានសរសេរនៅលើហ្វេសបុកផេករបស់លោកថាក្នុងនាមជាកូនខ្មែរមួយរូបមិនរំលងភាពយន្តឯកសារមួយនេះទេ ដោយថាវាជាខ្សែភាពយន្តដែលបានរៀបរាប់យ៉ាងលំអិតពីប្រវត្តិ និងការចងចាំនៃរបាំបុរាណខ្មែរ ឬរបាំងព្រះរាជទ្រព្យរបស់កម្ពុជា។

លោកសរសេរថា៖ «មូលដ្ឋានគ្រឹះក្នុងការចូលរួមគាំទ្រអ្វីមួយ យេីងគួរយល់ដឹងពីចំនុចចាប់ផ្តេីម និងការវិវត្តន៍អំពីរបស់នោះអោយបានច្បាស់!»។

ភាពយន្ត ទេពហត្ថា គឺជាភាពយន្តឯកសារស្ដីពីប្រវត្តិនៃរបាំព្រះរាជទ្រព្យដែលនៅតែមានដង្ហើម និងអាចរក្សាបាននូវកាយវិការដ៏ល្ងឥតខ្ចោះរបស់ខ្លួនតាំងពីដើមរហូតដល់បច្ចុប្បន្ន។ ខ្សែភាពយន្តនេះដឹកនាំដោយលោក Xavier de Lauzanne ដែលកំពុងចាក់ផ្សាយតាមរោងភាពយន្តនានានៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក