ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកអត់មានគម្រោងទៅស្រុកកំណើត និងដើរលេងតាមខេត្តពេលចូលឆ្នាំ អាចទៅកម្សាន្តលេងនៅ «សង្រ្កាន្តវត្តភ្នំ»

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ «សង្រ្កាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨នាទីព្រឹក ដល់ម៉ោង៨យប់។

ក្នុងព្រឹត្តិការណ៍ «សង្រ្កាន្តវត្តភ្នំ» ពលរដ្ឋអាចមកកម្សាន្តសប្បាយរីករាយជាមួយនឹងការលេងល្បែងប្រជាប្រិយ ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេង ហើយអាចដើរមើលពិព័រណ៍គំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។ ជាមួយគ្នានេះ មានកម្មវិធីបែបប្រពៃណីសាសនា ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ។

ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំមានភាពអ៊ូអរ រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវពលរដ្ឋពីគ្រប់មជ្ឈដ្ឋានចូលរួមកម្សាន្តសប្បាយរីករាយនៅសង្រ្កាន្តវត្តភ្នំឱ្យបានច្រើនកុះករ។

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប៉ុន្តែហាមពលរដ្ឋលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកធ្វើដំណើរ ឬជិះម៉ូតូបង្ហោះដេញគ្នាតាមផ្លូវ ដែលបង្កឱ្យមានគ្រោះថ្នាក់។ ជាមួយគ្នានេះការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក៏រដ្ឋបាលរាជធានីភ្នំពេញហាមមិនឱ្យពលរដ្ឋលេងនៅថ្ងៃចូលឆ្នាំខ្មែរផងដែរ។

ទន្ទឹមនឹងការរីករាយថ្ងៃចូលឆ្នាំខ្មែរ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យពលរដ្ឋបើកបរដោយគោរពច្បាប់ចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវប្រុងប្រយ័ត្នគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុណាមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក