ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហព័ន្ធកីឡាមួយថៃប្រកាសដកលោក Tiago ចេញពីបញ្ជីរបស់ខ្លួនក្រោយបង្ហាញការគាំទ្រគុនខ្មែរ

បាងកក៖ សហព័ន្ធកីឡាមួយថៃ WMO World Muay Thai Organization បានប្រកាសដកលោក Tiago ចេញបញ្ជីកីឡារបស់ខ្លួន ដោយថាលោក Tiago បានបង្ហាញសកម្មភាពមិនសមរម្យ និងក្រោមហេតុផលនយោបាយ។

WMO បានដកលោក Tiago ចេញពីបញ្ជីកីឡាករខ្លួនបន្ទាប់ពីលោកបានវ៉ៃឈ្នះលើសង្វៀនប្រយុទ្ធមួយថៃនៅលើទឹកដីអាល្លឺម៉ងដោយប្រើសំលៀកបំពាក់គុនខ្មែរ។

ក្នុងសេចក្ដីថ្លែងការនៅថ្ងៃទី៦ ខែមេសានេះ WMO ដែលមានមូលដ្ឋាននៅថៃបានប្រកាសហាមឃាត់លោក Tiago ចេញពីការប្រកួត WMO ទាំងអស់នៅថ្ងៃអនាគត។

ក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា៖ «ពេលនេះលោកអះអាងថា លោកមិនមែនជាអ្នកប្រដាល់ Muay Thai ទៀតទេ ហើយជំនួសមកវិញនូវបំណងចង់បន្ត និងតំណាងឱ្យសិល្បៈក្បាច់គុនមួយទៀត។ ដោយឈរលើមូលដ្ឋាននោះ និងហេតុផលដែលមានចែងខាងលើ គាត់ត្រូវបានគេដកហូតជាផ្លូវការពី WMO World Title របស់គាត់ ហើយត្រូវបានហាមឃាត់ពីសកម្មភាព WMO នាពេលអនាគតទាំងអស់»

បើតាម WMO លោក Thiago Teixeira បានហ្វឹកហាត់ និងបង្រៀន Muay Thai ជាច្រើនឆ្នាំហើយបានប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតក្នុងប្រទេស លោកក៏មានស្នាមសាក់ជាមួយនឹងពាក្យ "Muay Thai" នៅពីលើខ្នងរបស់គាត់។ គាត់រស់នៅលើកោះសាមុយក្នុងប្រទេសថៃហើយត្រូវបានលើកឡើងថាមានកម្មសិទ្ធិនៅក្នុង "Super 8 Muay Thai" ផងដែរ៕

PHOTO: TORSTEN HELMKE

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក