ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងត្បូង ចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់មនុស្សចាស់វ័យ ៥៥ឆ្នាំ ដល់ ៥៩ឆ្នាំ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាប់ផ្តើមនូវយុទ្ធនាការផ្តល់វ៉ាក់សាំងទៅឱ្យប្រជាពលរដ្ឋវ័យចាស់ ចាប់ពី ៥៥ឆ្នាំទៅដល់ ៥៩ឆ្នាំ នៅថ្ងៃចន្ទ ទី២៦ ខែកក្កដានេះ ដែលជាផ្នែកមួយនៃការបង្កើនល្បឿននៃយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស ក៏ដូចជាការបង្កើនភាពស៊ាំក្នុងសហគមន៍ ស្របពេលដែលកូរ៉េកំពុងប្រឈមមុខអំពីការឆ្លងរលកទី៤ នៃវីរុសកូវីដ-១៩។

កាលពីសប្តា្តហ៍មុន ប្រជាជនប្រមាណ ៦,១៧លាននាក់ ឬស្មើនឹងជាង ៨៤ភាគរយនៃប្រជាជនមានអាយុលើសពី ៥០ឆ្នាំ បានស្ម័គ្រចិត្តចុះឈ្មោះដើម្បីបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩។ ក្នុងនោះផងដែរ រដ្ឋាភិបាលកូរ៉េបានបញ្ជាក់ពីការប្តូរប្រភេទវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាជនខ្លួន ពោលគឺប្រជាជនមួយចំនួននឹងត្រូវបានទទួលវ៉ាក់សាំងប្រភេទ Pfizer BioNTech ជំនួសឱ្យការផ្តល់វ៉ាក់សាំងប្រភេទ Moderna ដោយសារបញ្ហាយឺតយ៉ាវនៃការដឹកជញ្ជូន ដែលកត្តានេះរដ្ឋាភិបាលក៏ទទួលបានការរិះគន់មិនស្ទើរដែរពីប្រជាជនរបស់ខ្លួន។

រដ្ឋាភិបាលកូរ៉េកំពុងបង្កើនល្បឿននៃការផ្តល់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនឱ្យបានឆាប់រហ័ស ជាពិសេសទៅលើក្រុមប្រឈមជួរមុខ ពោលគឺប្រជាជនប្រមាណ ៣៣ភាគរយ បានទទួលវ៉ាក់សាំងចំនួន ១ដូស ខណៈ ១៣ភាគរយ បានទទួលវ៉ាក់សាំងពេញ ២ដូសរួចរាល់ ក្នុងចំណោមប្រជាជនគោលដៅចំនួន ៥២លាននាក់។

គួរឱ្យដឹងផងដែរថា អាជ្ញាធរផ្នែកត្រួតពិនិត្យ និងបង្ការការឆ្លងរាលដាលជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង បានរាយការណ៍អំពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១,៣១៨ករណីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៃប្រទេសកូរ៉េខាងត្បង កើនឡើងដល់ ១៩០,១៦៦នាក់ និងមានអ្នកស្លាប់ចំនួន ២,០៧៧នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក