ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្នើអង់គ្លេសចែករំលែកបទពិសោធន៍ពង្រឹងសមត្ថភាពកងកម្លាំងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានបេ្តជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសការជួញដូរមនុស្ស និងគ្រឿងញៀន។

សម្តេចក្រឡាហោម បានថ្លែងបែបនេះក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលធ្វើឱ្យកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង។

លោក Dominic Williams បង្ហាញក្តីរីករាយដែលបានចូលរួមចំណែកជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងករណីជួញដូរមនុស្ស។ លោកបានចាត់ទុកថា សមិទ្ធផលការងារដែលលោកបានបញ្ជាក់នេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ចក្រភពអង់គ្លេស ក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់។

សម្ដេចក្រឡាហោម បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស គឺកម្ពុជាមិនអាចធ្វើបានដោយឯកឯងនោះទេ ពោលគឺត្រូវមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីសម្រេចបាននូវកិច្ចស្រាវជ្រាវរកជនល្មើស និងមេក្លោង។

ក្នុងន័យនេះ សម្តេចក្រឡាហោម ចង់ឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតរវាងប្រទេសកម្ពុជា និងអង់គ្លេស ហើយសម្តេចបានស្នើឱ្យអង់គ្លេសចែករំលែកផ្លាស់ប្តូរបទពិសោធ អំពីការងារអនុវត្តល្អៗ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក