ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ ហើយលោក មួង ភី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ

កំពង់ស្ពឺ៖ រាជរដ្ឋាភិបាលនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យតែងតាំង លោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ ហើយតែងតាំង លោក មួង ភី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ។

«ក្រុងឧដុង្គម៉ែជ័យ» និង «ស្រុកសាមគ្គីមុនីជ័យ» ជាក្រុងនិងស្រុក ដែលរាជរដ្ឋាភិបាលបានប្រកាសបង្កើតថ្មីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដែលជាស្រុក និងក្រុង បំបែកចេញពីស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ។

រដ្ឋាភិបាលបានសម្រេចកាត់យកឃុំចំនួន ៥នៃស្រុកឧដុង្គ គឺមានឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ បង្កើតជា «ក្រុងឧដុង្គម៉ែជ័យ»។ ឃុំចំនួន៥ នៃស្រុកឧដុង្គ នឹងក្លាយជាដីរបស់ក្រុងឧដុង្គម៉ែជ័យ ដែលមានសង្កាត់ចំនួន៥ គឺសង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត។ ទីតាំងរដ្ឋបាល ក្រុងឧដុង្គម៉ែជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់វាលពង់។

សម្រាប់ឃុំចំនួន១០ទៀតនៃស្រុកឧដុង្គ រដ្ឋាភិបាលក៏បានសម្រេចកាត់សម្រាប់បង្កើតជា «ស្រុកសាមគ្គីមុនីជ័យ» ថ្មី។ ឃុំទាំង១០ ដែលក្លាយជាភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ គឺមានឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។ ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅក្នុងឃុំជើងរាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក