ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ភាពរលំរលាយរបស់បក្សនេះឧបត្ថម្ភដោយមន្ត្រីគ្រាប់ល្ពៅ គ្មានសមត្ថភាព និងអត្មានិយម

ភ្នំពេញ៖ មន្រ្តីស្មោះម្នាក់នៃគណបក្ស ៣កន្លងមក ដែលរួមមានហ្វ៊ុនស៊ិនប៉ិច រាស្រ្តនិយម និងសង្រ្គោះជាតិ-CNRP ដែលធ្លាប់កាន់តួនាទីធំៗដូចជានាយកខុទ្ទកាល័យ និងធ្លាប់ធ្វើជារដ្ឋលេខាធិការក្រសួងមហាផ្ទៃផងលោក គង់ ហ៊ុនធារិទ្ធ បកស្រាយពីភាពបរាជ័យនៃគណបក្សប្រឆាំងថាកើតឡើងដោយមន្ត្រីដែលគ្មានសមត្ថភាព និងអត្មានិយម។ នេះបើតាមការចុះផ្សាយរបស់ជំនួយការនាយករដ្ឋមន្ត្រីលោក ដួង តារា។

លោក ធារិទ្ធ បានខិតខំបម្រើបក្សប្រឆាំងដោយភាពស្មោះត្រង់អស់រយៈពេល ៣០ឆ្នាំមកនេះដែលលទ្ធផលចុងក្រោយគឺបានត្រឹមតែរស់ដោយវេទនាក្នុងជន្មាយុ ៦៥ឆ្នាំ។ តាមរយៈការងារផ្ទាល់ជាមួយមេដឹកនាំនៃបក្សទាំង៣ខាងលើ លោក គង់ ហ៊ុនធារិទ្ធ បានបញ្ជាក់ថាការបរាជ័យនិងដួលរលំនៃបក្សទាំងនោះគឺដោយសារបក្សទាំងនោះ សំបូរដោយមន្រ្តីគ្រាប់ល្ពៅដែលមានភាពលោភលន់ អសមត្ថភាពការងារ គ្មានគុណធម៌ គ្មានការទទួលខុសត្រូវ គ្មានភាពស្មោះត្រង់គិតតែផលប្រយោជន៍ក្រុមពួកខ្លួន និងយករួចតែខ្លួនឯងទុកអោយអ្នកគាំទ្រដែលខ្លួនជញ្ជក់យកប្រយោជន៍អស់អោយនៅឯកោប្រឈមបញ្ហាដោយខ្លួនឯង។

ឆ្លងតាមបទពិសោធន៍ទាំងនេះទើបលោក គង់ ហ៊ុនធារិទ្ធ មើលឃើញច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលរឹងមាំ ក្រោមការដឹកនាំដោយសម្តេចតេជោ ដែលតែងនៅកៀកជាប់ជាមួយប្រជាពលរដ្ឋដោយក្តីស្រឡាញ់ ក្តីមេត្តាករុណា ហើយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់បំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក