ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមឧកញ៉ានឹងត្រូវអនុញ្ញាតឱ្យចូលរួមជាមួយនាយករដ្ឋមន្ត្រីក្នុងបេសកម្មលើកកម្ពស់ពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានស្នើធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា ខណៈសមាជិកនៃសមាគមសេដ្ឋីនៅកម្ពុជានេះនឹងត្រូវអនុញ្ញាតឱ្យចូលរួមជាមួយនាយករដ្ឋមន្ត្រីក្នុងបេសកម្មមួយចំនួនក្នុងនិងក្រៅប្រទេសដើម្បីជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

យោងតាមការចុះផ្សាររបស់ភ្នាក់ងារសារព័ត៌មានជាតិ AKP ចេញផ្សាយនៅថ្ងៃនេះឱ្យដឹងថា ទស្សនៈវិស័យរបស់សមាគម គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បី អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

សមាគមមានបេសកម្មចំនួន៤ គឺតំណាងឱ្យសំឡេងរួមសកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា ចូលរួមចំណែកក្នុងសកម្មភាពសង្គមនិងសប្បុរសធម៌នានា លើកកម្ពស់ការគោរពច្បាប់និងលិខិតបទកម្ពុជា បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះបានបញ្ជាក់ថា ទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងឱ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាដៃគូររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ក្នុងន័យនេះសមាគមគឺត្រូវអនុញ្ញាតឱ្យចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្ដី ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសដែលជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា៕

PHOTO: AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក