ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការខេត្តសៀមរាប ឃុំខ្លួនបុរសពីរនាក់ដែលបើកហាងផឹកស៊ី បំពានវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

សៀមរាប៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនសំណុំរឿងចំនួន ១ករណី ពាក់ព័ន្ធពីបទចោទប្រកាន់ទៅលើការបើកទីកន្លែងផឹកស៊ី ដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។

ទីតាំងដែលត្រូវបានអាជ្ញាធរចុះអនុវត្តវិធានការនេះមានឈ្មោះថា ហាងហេងហេងបាខែង២ ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការចុះបង្ក្រាប និងបិទទីតាំងខាងលើនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរស ២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៊ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០២នាក់ ត្រូវបានលោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ តែម្តង។ 

សូមបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ ទី១៖ ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរជាថៅកែហាងហេងហេងបាខែង២ និងទី២៖ ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ជាក់ស្តែង នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដាម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានជូនដំណឹងបន្តអំពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩៩នាក់ និងមានអ្នកស្លាប់ម្នាក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក