ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ព្រះមហាក្សត្រប្រោសព្រះរាជទានព្រះរាជសារអរគុណដល់លោកស្រី ភឿង សកុណា ដែលខិតខំចងក្រង «សៀវភៅក្រាំងចម្រៀងរបាំព្រះរាជទ្រព្យ»

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានទទួលនូវសេចក្ដីក្រាបបង្គំទូលថ្វាយរបស់លោកស្រី ភឿង សកុណា ដែលបានថ្វាយនូវ «សៀវភៅក្រាំងចម្រៀងរបាំព្រះរាជទ្រព្យ» ចំនួន ១ក្បាល។

ព្រះមហាក្សត្រ ទ្រង់បានប្រោសព្រះរាជទានព្រះរាជសារអរគុណដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ដែលបានខិតខំធ្វើការស្រាវជ្រាវ និងចងក្រង «សៀវភៅក្រាំងចម្រៀងរបាំព្រះរាជទ្រព្យ» ដើម្បីទុកជាឯកសារសម្រាប់ធ្វើការស្រាវជ្រាវ។

 ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំសូមជូនពរ ចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

គូសបញ្ជាក់ថា កាំ្រងចម្រៀងរបាំព្រះរាជទព្យ មានបទចម្រៀងរបាំសរុបចំនួន ៧៣បទ ដែលបន្សល់ទុកដោយសិល្បករជំនាន់មុន រួមទាំងស្នាព្រះហស្តរបស់ សម្ដេចព្រះមហាក្សតីយានី ស៊ីសុវត្តិ មុនីវង្ស កុសុមៈ ធាវីរតន៍ សិរីវឌ្ឍនា។

បទចម្រៀងទាំងអស់ចែកចេញជាពីរក្រុមធំៗ គឺបទចម្រៀងនិងរបាំ ដែលបង្កើតមុនឆ្នាំ១៩៧៥ ចំនួន ៤៤បទ និងបទចម្រៀងនិងរបាំដែលបង្កើតក្រោយឆ្នាំ១៩៧៩ ចំនួន ២៩បទ។ បទចម្រៀងរបាំនីមួយៗ មានភ្ជាប់ចំណងជើងបទចម្រៀង បទភ្លេង ការពិពណ៌នារបាំ និងអក្សរភ្លេងតាមបែបបស្ចិម ប្រទេសដែលមានការកត់ត្រាពីទំនុកភ្លេងនិងបទចម្រៀងទាំងអស់នោះទៀតផង។

ក្រាំងចម្រៀងរបាំព្រះរាជទ្រព្យនេះ គឺជាលទ្ធផលការស្រាវជ្រាវ ប្រមូល និងចងក្រងឯកសារក្បួនខ្នាត ថ្នាក់ជាតិ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងផង និងទុកជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការបណ្តុះបណ្តាលតែងនិពន្ធផង ដែរ។ មិនតែប៉ុណ្ណោះ ក្រាំងនេះនឹងក្លាយជាឯកសារគោលដ៏សំខាន់របស់ជាតិ សម្រាប់ការហាត់រៀនរបាំព្រះរាជ ទ្រព្យទៅថ្ងៃអនាគត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក