ព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋ ២ខ្នង កណ្តាលក្រុងព្រះសីហនុ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅម្តុំភូមិសុខសាន្តអូរ១ (ភូមិ១) សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
តាមការបញ្ជាក់ជាបឋមពីសមត្ថកិច្ច ករណីខាងលើទំនងជាផ្តើមចេញពីករណីផ្ទុះសេខ្សែរភ្លើង ហើយឆាបឆេះជាអណ្តាតភ្លើងឆេះផ្ទះមួយខ្នងក្រោយមករាលដាល ដល់ផ្ទះពលរដ្ឋមួយខ្នងទៀត សរុបទាំងអស់ចំនួន ២ខ្នង ។
ភ្លាមៗនោះសមត្ថកិច្ចចំរុះបានចេញរថយន្តទឹកពន្លត់អគ្គិភ័យគ្រប់ស្ថាប័ន និងប្រើប្រាស់ទឹកអស់ជិត ១០គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ចបានជួយអន្តរាគមន៍ និងបាញ់ទឹកពន្លត់ករណីអគ្គីភ័យខាងលើឲ្យរលត់ទៅវិញនៅវេលាម៉ោង៦ល្ងាច ថ្ងៃដដែល និងពុំទាន់អាចបញ្ជាក់បានពីទំហំនៃការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយទេ៕