ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ព្រោះតែនយោបាយឈ្នះឈ្នះ ខេត្តប៉ៃលិនប្រែពីតំបន់ប្រយុទ្ធគ្នាមកជាតំបន់មានការអភិវឌ្ឍ

ប៉ៃលិន៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសមោ្ពធអគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ នាឱកាសនោះលោកបានពោលថា ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដោយសារនយោបាយឈ្នះឈ្នះ។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទាំងនេះ គឺជាគុណូបការៈមិនអាចបំភ្លេចបានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់គ្រប់ភាគី រួមទាំងអតីតយុទ្ធជន ដែលបានចូលរួមលះបង់នៅក្នុងដំណាក់កាលតាំងពីមានសង្គ្រាមស៊ីវិល រហូតមកដល់ការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ។

លោកបានណែនាំឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សូមចូលរួមទាំងអស់គ្នាបន្តនូវបុព្វហេតុ និងស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពដែលបានកើតមាននេះឱ្យបានឋិតឋេរគង់វង្សតរៀងទៅ។

នាឱកាសអបអរសាទរចំពោះសមិទ្ធផលសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើននៅទីបញ្ជាការ, អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាថ្ងៃនេះ លោកបានថ្លែងថា សមិទ្ធផលទាំងនេះគឺកើតឡើងស្របពេលដែលកម្ពុជាបានខិតខំពុះពាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។

លោកថ្លែងថា៖ «‍‍‍‍សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ»

លោកបានថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក