ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ន.គ.ស. រំលឹកអំពីកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ និយ័តករគណនយ្យនិងសវនកម្ម (ន,គ,ស,) រំលឹកដល់ម្ចាស់សហគ្រាស និងប្រធានអង្គភាពមិនស្វែងរកប្រាក់- ចំណេញទាំងអស់ ត្រូវយកចិត្តទុកដាក់ និងរួសរាន់អនុវត្តកាតព្វកិច្ចដាក់បញ្ចូនរបាយការណ៏ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទគណនេយ្យ ២០២២ មក ន.គ.ស. ឱ្យបានទាន់ពេលកំណត់ចៀសវាងការទទួលរងពិន័យ។

សេចក្តីជូនដំណឹងរបស់និយ័តករគណនយ្យនិងសវនកម្ម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានរំលឹកដល់ម្ចាស់សហគ្រាស និងប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញកាតព្វកិច្ចដាក់ បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ មកន.គ.ស. តាមប្រព័ន្ធអនឡាញ (E-Filing) សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមិនរងសវនកម្មឯករាជ្យ នឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ និងសម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលរងសវនកម្មឯករាជ្យនឹងផុតកំណត់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

និយ័តករគណនយ្យនិងសវនកម្ម បានបញ្ចាក់ថានឹងចុះត្រួតពិនិត្យដល់ទីតាំងរបស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ តាមការចាំបាច់ ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក