អន្តរជាតិ៖ កាក់ Dogecoin ឬហៅថា Shiba Inu ដែលមានរូបឆ្កែ ដែលលេចឮថាត្រៀមនឹងជំនួសនិមិត្តសញ្ញាចាបពណ៌ខៀវនៃបណ្ដាញសង្គម Twitter កាលពីថ្ងៃចន្ទ បានហក់ឡើងថ្លៃជាខ្លាំងដោយបានជំរុញតម្លៃកាក់នេះកើនឡើងប្រមាណ ៤ពាន់លានដុល្លារអាមេរិកនៅតម្លៃទីផ្សាររបស់ខ្លួន។ កាក់ដែលបានក់តឡើងដំបូងនៅឆ្នាំ២០១៣ មួយនេះ បានកើនឡើងដល់ ១០សេនក្នុង ១៥០០ EST ដូចអ្វីដែលលោក Elon Musk បានសន្យាថានឹងធ្វើឱ្យកាក់និមិត្តសញ្ញារូបឆ្កែនេះកក្រើកឡើងវិញនៅលើបណ្តាញសង្គមរបស់លោក។
ជាមួយតម្លៃទីផ្សារដែលគេសន្មតថាមានតម្លៃសរុបប្រមាណ ១៣,៧ពាន់លានដុល្លារ បានធ្វើឱ្យ Shiba Inu កំពុងឈរនៅលំដាប់លេខ ៧ ជាកាក់រូបិយបណ្ណគ្រីបតូលំដាប់លេខ ៧ លើពិភពលោក ដោយផ្អែកតាមទិន្នន័យពី CoinMarketCap.com ខណៈកាក់នេះមានតម្លៃប្រមាណជា ១០ពាន់លានដុល្លារប៉ុណ្ណោះមុនពេលព័ត៌មាននេះផ្ទុះឡើង។
លោក Elon Musk ដែលបច្ចុប្បន្នមានងារជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់លេខ ២ លើពិភពលោកដែលចាត់ថ្នាក់ដោយទស្សនាវដ្តី Forbe គឺជាអ្នកជំរុញនៃរូបិយប័ណ្ណគ្រីបតូ និងធ្លាប់ជាអ្នកដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃ Dogecoin និង Bitcoin កាលពីមួយរយៈពេលមុន។ ម្ចាស់ក្រុមហ៊ុន Tesla រូបនេះកាលពីថ្ងៃសុក្របានស្នើឱ្យចៅក្រមសហរដ្ឋអាមេរិកបោះបង់ចោលបណ្តឹងទាមទារសំណងចំនួន ២៥៨ពាន់លានដុល្លារ ដែលបានចោទប្រកាន់គាត់ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្រ Dogecoin។
ដោយឡែក ក្រុមហ៊ុនជួញដូររូបិយបណ្ណគ្រីបតូ Binance ដែលបានចាយលុយ ៥០០លានដុល្លារជាមួយលោក Elon Musk ក្នុងការទិញយក Twitter បាននិយាយថា វាជាការបំផុសគំនិតអំពីយុទ្ធសាស្រ្តអំពីរបៀបដែល Blockchain និង Crypto អាចមានប្រយោជន៍ដល់ Twitter។ គួរបញ្ជាក់ថា Shiba Inu ដែលជាផ្នែកនៃ Dodgecoin បានកើនតម្លៃក្នុងការជួញដូរលើទីផ្សាររបស់ខ្លួន ៥,៦ភាគរយដល់ ០,០០០០១៤ កាលពីថ្ងៃអង្គារ៕