ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសហ្វាំងឡង់ចូលជាសមាជិកណាតូ ស្របពេលរុស្សីព្រមានពីការចាត់វិធានការណ៍

អន្តរជាតិ៖ ទង់ជាតិឆ្នូតខៀវ លើផ្ទៃពណ៌-ស នៃប្រទេសហ្វាំងឡង់ នឹងមានវត្តមាននៅទីស្នាក់ការណាតូ (NATO) ចាប់ពីថ្ងៃនេះតទៅ ពោលគឺបន្ទាប់ពីហ្វាំងឡង់បានទទួលការអនុញ្ញាតឱ្យចូលជាសមាជិកទី៣១ នៃអង្គការសម្ព័ន្ធភាពនេះ នៅក្នុងការតម្រឹមជាប្រវត្តិសាស្ត្រនៃការការពាររបស់អឺរ៉ុបដែលជំរុញដោយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

បន្ទាប់ពីហ្វាំងឡង់ បច្ចុប្បន្ននេះប្រធាន NATO ក៏បាននឹងកំពុងជំរុញសម្ពាធទៅលើសម្ព័ន្ធមិត្ត និងជាសមាជិករបស់ខ្លួនរួមមាន តួកគី និងហុងគ្រី ដើម្បីដកការរារាំងរបស់ខ្លួនទៅលើស៊ុយអែដ ដើម្បីជំរុញឱ្យប្រទេសក្បែរហ្វាំងឡង់នេះអាចទទួលបានសមាជិកភាពផងដែរ។

ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់រដ្ឋធានី Helsinki ដែលបានបញ្ចប់ការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍ បានបង្កើនឱ្យសម្ព័ន្ធមិត្ត NATO គឺសហរដ្ឋអាមេរិក ហាក់មានប្រៀបបន្ថែមទៀតទៅលើព្រំដែនទល់នឹងរុស្សី ខណៈដែលរដ្ឋាភិបាលរុស្សីបានបង្ហាញការខឹងសម្បាររួចជាស្រេច រួមជាមួយការព្រមានពីការចាត់វិធានការដោយវិមានក្រឹមឡាំងផងដែរ។ 

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បានបោះត្រាសមាជិកភាពរបស់ហ្វាំងឡង់ជាផ្លូវការដោយការដាក់ឯកសារចូលជាសមាជិក មុនពេលទង់ជាតិហ្វាំងឡង់ត្រូវបានបង្ហូតឡើងនៅចន្លោះទង់ជាតិប្រទេសបារាំង និងអេស្តូនី រួមជាមួយការស្រែកច្រៀងចម្រៀងជ័យនៅខាងក្រៅទីស្នាក់ការរបស់អង្គការ NATO នៅឯទីក្រុង ប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។

ប្រធាន NATO លោក Jens Stoltenberg បាននិយាយថា៖ "នៅពេលនេះហ្វាំងឡង់មានមិត្ត និងសម្ព័ន្ធភាពដ៏ខ្លាំងបំផុតមួយនៅលើពិភពលោក"។ លោកក៏បានផ្លែផ្កាទៅកាន់ប្រទេសរុស្សីផងដែរ ដោយបានចម្អកទៅកាន់លោកពូទីនថាគោលបំណងនៃការបំបិទ NATO របស់លោកពូទីនត្រូវបរាជ័យហើយ។ ដោយឡែក ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា សម្ព័ន្ធភាពនេះត្រូវបានពង្រឹងដោយសមាជិកថ្មីបំផុតរបស់ខ្លួន ហើយបានសន្យាថានឹង "ការពារគ្រប់ផ្នែកទាំងអស់នៃទឹកដីនៃសមាជិក NATO"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក