ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាមេរិកសម្លឹងឃើញគ្រោះថ្នាក់ដែលអាចកើតមានពី AI និងស្នើឱ្យមានការពិនិត្យបន្ថែម

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា បច្ចុប្បន្ននេះគេនៅតែកំពុងសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់អំពីបញ្ញាសិប្បនិម្មិត​ ឬ AI ថាអាចមានគ្រោះថ្នាក់ឬទេ? ខណៈលោកបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗគប្បីមានទំនួលខុសត្រូវរៀងៗខ្លួនក្នុងការធានាថា ផលិតផល ឬសេវាកម្មដែលទាក់ទងនឹង AI របស់ពួកគេត្រូវតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មុនពេលបង្ហាញ ឬដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។

លោក Biden បាននិយាយប្រាប់ទៅកាន់ទីប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថា AI អាចជួយបានច្រើនក្នុងការដោះស្រាយជំងឺ និងបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុជាដើម ប៉ុន្តែវាមានសារៈសំខាន់ផងដែរក្នុងការចាប់អារម្មណ៍ដោះស្រាយហានិភ័យដែលអាចកើតមានពី AI ចំពោះសង្គម សន្តិសុខជាតិ និងសេដ្ឋកិច្ច។ អំឡុងពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សារបស់ប្រធានាធិបតីទាក់ទងនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Biden ថ្លែងថា៖ "ក្នុងទស្សនៈរបស់ខ្ញុំ! ក្រុមហ៊ុនបច្ចេកវិទ្យាត្រូវតែមានទំនួលខុសត្រូវ ក្នុងការធ្វើឱ្យប្រាកដថាផលិតផល ឬសេវាកម្មរបស់ពួកគេមានសុវត្ថិភាព មុននឹងដាក់បង្ហាញមកជាសាធារណៈ"។ 

ដោយឡែក នៅពេលដែលអ្នកសារព័ត៌៌មានបានចោទសួរថា តើប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI អាចនឹងបង្កគ្រោះថ្នាក់សម្រាប់សង្គមមនុស្សឬអត់? លោក Biden បានឆ្លើយយ៉ាងខ្លីថា៖ "វានៅតែស្ថិតនៅក្រោមការឃ្លាំមើល! ហើយគួរតែត្រូវឃ្លាំមើល!"។ 

លោក Biden ក៏បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីគ្រោះថ្នាក់ដែលបច្ចេកវិទ្យាដ៏មានឥទ្ធិពលអាចបង្កឡើយបាន ប្រសិនបើគ្មានវិធានការការពារត្រឹមត្រូវ ជាពិសេសក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្សផងដែរ។ បច្ចុប្បន្ននេះ AI កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងការពិភាក្សារបស់មនុស្ស ខណៈដែលប្រព័ន្ធ OpenAI និង ChatGPT ជាដើមកំពុងបង្កភាពភ្ញាក់ផ្អើលខ្លាំងក្នុងមួយរយៈពេលថ្មីៗចុងក្រោយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក