ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Rangers បំបាក់ក្រុមធំនៅអឺរ៉ុប Real Madrid ត្រៀមសម្រាប់រដូវកាលថ្មី ២០២១/២០២២

ស្កុតលែន៖ ក្រុមយក្សអេស្ប៉ាញ Real Madrid បានចាប់ផ្តើមយុទ្ធនាការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីដោយបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើល ពោលគឺចាញ់ក្រុមម្ចាស់ផ្ទះ Rangers ដោយលទ្ធផល ២-១ នាកីឡដ្ឋាន Ibrox ទីក្រុង Glasgow នៅយប់មិញនេះតែម្តង។

ក្នុងការប្រកួតយប់មិញនេះ Real Madrid ដែលដឹកនាំក្រុមរដូវកាលថ្មីដោយលោក Carlo Ancelotti បានស៊ុតបញ្ចូលទីនាំមុខក្រុមម្ចាស់ផ្ទះមួយគ្រាប់មុន ដោយកីឡាករ Rodrygo មុនពេលក្រុមម្ចាស់ផ្ទះដែលដឹកនាំដោយអតីតកីឡាកររបស់ Liverpool, Steven Gerrard បានរកគ្រាប់បញ្ចូលទីតាមស្មើវិញដោយកីឡាករសញ្ជាតិហ្សាំប៊ី Fashion Sakala និងគ្រាប់ធានាជ័យជម្នះដោយកីឡាករ Cedric Itten នៅនាទី៧៦។

គួរបញ្ជាក់ថា ប្រកួតបន្ទាប់របស់ Real Madrid នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវអ៊ីតាលី AC Milan នាកីឡដ្ឋាន Wörthersee ប្រទេសអូទ្រីស ថ្ងៃទី០៨ ខែសីហាខាងមុខនេះ ដែលជាការត្រៀមខ្លួនចុងក្រោយ មុននឹងបើករដូវកាលថ្មី ប៉ះជាមួយ Deportivo Alaves នាកីឡដ្ឋាន Mendizorroza នៅមួយសប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃអាទិត្យ ទី១៤ ខែសីហាខាងមុខនេះ។ 

ដោយឡែក សម្រាប់ Rangers វិញ នេះគឺជាការប្រកួតមិត្តភាពចុងក្រោយរបស់ក្លិប ដោយឆ្លងកាត់ ៥ប្រកួតមិត្តភាពកន្លងមក ឈ្នះពីរ ស្មើពីរ និងចាញ់មួយ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៌បំផុតនោះ គឺការប្រកួតស្មើទល់នឹងកាំភ្លើងធំ Arsenal និងឈ្នះក្រុម Real Madrid នេះតែម្តង។ Rangers រដូវកាលមុន បានគ្រងជើងឯកលីគកំពូលស្កុតលែន ជាលើកដំបូង ក្រោយខកខានឈ្នះពាននេះ ១០ឆ្នាំ រាប់តាំងពីឆ្នាំ២០១១។ សម្រាប់រដូវកាលថ្មី Rangers នឹងត្រូវទទួលស្វាគមន៍ Livingston ក្នុងសប្តាហ៍ទី១ នៃលីគកំពូលស្កុតលែន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែកក្កដាចុងសប្តាហ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក