ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យចៀសវាងការលេងបាញ់-ជះទឹក ឬបាតម្ស៉ៅនាឱកាសចូលឆ្នាំខ្មែរខាងមុខ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញទាំងអស់ថាក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញពុំអនុញ្ញាតឱ្យមានការលេងបាញ់ទឹក ជះទឹក លាបធ្យូង ប៉ាតម្សៅជាដើម។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ត្រូវចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ដោយចៀសវៀងឱ្យមានការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកធ្វើដំណើរ ឬជិះម៉ូតូបង្ហោះដេញគ្នាតាមផ្លូវ ព្រមទាំងការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏ជំរុញដល់ពលរដ្ឋឱ្យត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ដោយមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង និងចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ននិងម្ចាស់ការលើភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ព្រមទាំងត្រូវថែរក្សាសុខភាព អនាម័យ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ។

រដ្ឋបាលរាជធានីភ្នំពេញក៏បញ្ជាដល់អាជ្ញាធរមូលដ្ឋានឱ្យផ្សព្វផ្សាយ និងចាត់វិធានការផ្លូវច្បាប់លើអំពើពុំគប្បីដែលបានហាមប្រាម ដោយថាដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាថែរក្សា សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក