ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដូណាល់ត្រាំហៅយុទ្ធសាស្ត្រប្រព័ន្ធច្បាប់អាមេរិកបច្ចុប្បន្នដូចគ្នាទៅនឹងរបបកម្មុយនីស្ត

ញ៉ូវយ៉ក៖ អតីតប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋអាជ្ញាអាមេរិកថាបានប្រើយុទ្ធសាស្ត្រចេញពីអតីតសហភាពសូវៀត ដែលថាពេលគេមិនអាចប្រកួតឈ្នះសន្លឹកឆ្នោតគេនឹងប្រើប្រពន្ធច្បាប់ដើម្បីរារាំងអ្នកនោះ។

ការលើកឡើងនេះគឺបន្ទាប់ពីតុលាការក្រុងញ៉ូយ៉កបានដំណើរការក្ដីលោកត្រាំ ពាក់ព័ន្ធបទល្មើសផ្ដល់លុយដល់តួកុនអាសអាភាសបិតមាត់រឿងទំនាក់ទំនងផ្លូវភេទ។ សវនាការនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះនៅកម្ពុជា។

ថ្លែងក្នុងវេទិកាមួយក្រោយបញ្ចប់សវនាការលោកត្រាំបានថ្លែងថា៖ «គេមិនអាចវាយយើងនៅលើសន្លឹកឆ្នោតបានទេ ដូច្នេះគេព្យាយាមវាយយើងតាមច្បាប់។ នេះហើយជាប្រទេសដែលយើងរស់នៅបច្ចុប្បន្ននេះ»

ការដំណើរការក្ដីរបស់លោកត្រាំនៅពេលនេះគឺក្នុងពេលដេលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ កាន់តែខិតជិតមកដល់ ខណៈលោកដូណាល់ត្រាំកំពុងព្យាយាមត្រលប់ទៅកាន់វិមានសវិញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក