ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តើមានអ្វីកើតឡើងលើអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ?

ញ៉ូវយ៉ក៖ ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរចូលសវនាការនៅតុលាការញ៉ូវយ៉កនៅម៉ោងប្រមាណ២រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង១យប់ ថ្ងៃទី៥ ខែមេសា នៅកម្ពុជា។ លោក ដូណាល់ ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកទីមួយដែលត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ។

កាលពីថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ តុលាការនៅក្រុងញូវយ៉កបានសម្រេចចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទឧក្រិដ្ឋជាច្រើន ទាក់ទងនឹងករណីផ្ដល់លុយដល់តួកុនអាសអាភាសម្នាក់ឱ្យបិទមាត់រឿងទំនាក់ទំនងផ្លូវភេទជាមួយលោកត្រាំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo លោកត្រាំត្រូវបានចោទប្រកាន់លើបទល្មើសចំនួន៣៤ ជុំវិញការចោទប្រកាន់ថា បានបង់ប្រាក់ចំនួន ១៣ម៉ឺនដុល្លារដល់ លោកស្រី Stormy Daniels ដើម្បីបញ្ឈប់នាងពីការផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងស្នេហាជាមួយគាត់។

នៅអាមេរិកការផ្តល់ប្រាក់ទៅឲ្យបុគ្គលណាម្នាក់មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែក្នុងករណីរបស់លោក ដូណាល់ ត្រាំ គណៈវិនិច្ឆ័យរបស់តុលាការរកឃើញថា លោកបានក្លែងបន្លំឯកសារក្រុមហ៊ុនដែលជាបទល្មើសព្រហ្មទណ្ឌ ដោយសារទឹកប្រាក់ ១៣ម៉ឺនដុល្លារនោះត្រូវបានចុះក្នុងបញ្ជីចំណាយសម្រាប់ដំណើរការផ្លូវច្បាប់របស់ក្រុមហ៊ុនរបស់លោក មិនមែនជាមុខចំណាយសម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតី។

គួរឱ្យដឹងផងដែរថាក្នុងពេលលោក ដូណាល់ត្រាំ ចូលសវនាការកាលពីម្សិលមិញ អ្នកគាំទ្រលោកក៏បានមកប្រមូលផ្ដុំនៅជុំវិញតុលាការផងដែរ ខណៈការពង្រឹងសន្ដិសុខត្រូវបានពង្រឹងកាន់ខ្លាំងផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក