ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អត្តពលិកអូឡាំពិក ៨ ជំនាន់ ប្រកាសចូលនិវត្តន៍ទាំងទឹកភ្នែក

ជប៉ុន៖ កីឡាការិនីកាយសម្ព័ន្ធអ៊ូបេគីស្ថាន Oksana Chusovitina បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិជាផ្លូវការហើយ ក្រោយបង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិក ៨ លើកក្នុងអាជីព ពោលគឺរយៈពេលជិត ៣០ឆ្នាំដែលអត្តពលិករូបនេះបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក ដោយបង្ហាញខ្លួនលើកដំបូងនៅអូឡាំពិក ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ឆ្នាំ១៩៩២។

ក្រោយធ្លាក់ចេញនៅវគ្គជម្រុះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ នាទីក្រុងតូក្យូ កីឡាការិនី Chusovitina បាននិយាយលាពីអាជីពជាអត្តពលិករបស់់នាងទាំងទឹកភ្នែក ដែលទឹកភ្នែកហូរមកនាពេលនេះ នាងបានបញ្ជាក់ថានេះគឺភាពរីករាយ និងប្រកបដោយមោទនភាពបំផុត។

មានដើមកំណើតនៅទីក្រុង Bukahara ប្រទេសអ៊ូបេគីស្ថានឆ្នាំ កីឡាការិនីកើតនៅឆ្នាំ ១៩៧៥ រូបនេះ ធ្លាប់បានប្រកួតអូឡាំពិកតំណាងប្រទេសកំណើតអ៊ូបេគីស្ថាន និងធ្លាប់បានបង្ហាញខ្លួនតំណាងឱ្យអាល្លឺម៉ង់ផងដែរ ក្រោយទទួលបានសញ្ជាតិអាល្លឺម៉ង់ ព្រមទាំងធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក កំឡុងការប្រកួតតំណាងឱ្យអតីតសហភាពសូវៀតផងដែរ។

កីឡាការិនី Oksana Chusovitina ធ្លាប់ឈ្នះមេដាយគ្រប់កម្រិតនៅការប្រកួតក្នុងវិញ្ញាសារកីឡាកាយសម្ព័ន្ធ រាប់តាំងពីមេដាយអូឡាំពិក (ឈ្នះមេដាយមាស ១ និងប្រាក់ ២), ជើងឯកពិភពលោក (ឈ្នះមេដាយមាស ៣ ប្រាក់ ៤ និងសំរិទ្ធ ៤) បូករួមទាំងការឈ្នះមេដាយពីព្រឹត្តិការណ៍ផ្សេងទៀតដូចជា កីឡាអាស៊ី និងជើងឯកទ្វីបអឺរ៉ុបជាដើម មុននឹងប្រកាសចូលនិវត្តន៍នៅពេលនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក