ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចកំពុងតាមឃាត់ខ្លួនជនសង្ស័យមួយក្រុមក្រោយបាញ់គ្រាប់កាំភ្លើងច្នៃ ២គ្រាប់លើជនរងគ្រោះម្នាក់នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនរងគ្រោះម្នាក់ត្រូវបានជនសង្ស័យ ១ក្រុមមានគ្នា ២នាក់ជិះម៉ូតូ ១គ្រឿងបាញ់ពីក្រោយខ្នងបណ្តាលឲ្យរងរបួសធ្ងន់ចំនួន ២គ្រាប់នៅម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅក្បែររោងចក្រឌីស ស្ថិតភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា ជនរងគ្រោះដែលរងគ្រោះមានអាយុជាង ២០ឆ្នាំ រងរបួសធ្ងន់ត្រូវពីក្រោយខ្នងត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ថា ជនរងគ្រោះត្រូវជនសង្ស័យបាញ់បណ្តាលរបួសធ្ងន់ ស្របពេលដែលកំពុងជិះម៉ូតូ ១គ្រឿងតាមបណ្តោយផ្លូវក្បែររោងចក្រឌីសហើយមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ ១គ្រឿងបានបាញ់ពីក្រោយបណ្តាលរបួសធ្ងន់ហើយជនសង្ស័យបានបើកម៉ូតូគេចបាត់។

លោកបានបញ្ជាក់ថា៖ «ក្រោយពេលដែលកម្លាំងនគរបាលជំនាញរួមជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងចុះទៅពិនិត្យនិងយកជនរងគ្រោះទៅកាន់មន្ទីបង្អែកសង្គ្រោះបន្ទាន់ ហើយកម្លាំងកំពុងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាដើម្បីតាមចាប់ខ្លួនជនសង្ស័យ»

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ករណីបាញ់ជនរងគ្រោះបណ្តាលរបួសធ្ងន់ដែលត្រូវចំនួន២គ្រាប់ពីក្រោយខ្នងតាមការពិនិត្យរងរបួសជនរងគ្រោះត្រូវគ្រាប់កាំភ្លើងកែច្នៃគ្រាប់កង់អាចកើតឡើងទំនាស់រវាងក្មេងទំនើង ឬក្មេងស្ទាវមានគំនុំបានស្ទាក់បាញ់ទៅលើជនរងគ្រោះហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់មកចាត់ការតាមច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក