ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«នំបញ្ចុកសៀមរាប» នឹងត្រូវចុះបញ្ជីម៉ាកសមូហភាពដើម្បីមានវត្តមាននៅលើទីផ្សារអន្តរជាតិ

សៀមរាប៖ នំបញ្ចុកសៀមរាបល្បីល្បាញដែលផលិតតាមបែបបុរាណខ្មែររសជាតិឆ្ងាញ់ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃចុះបញ្ជីម៉ាកសមូហភាព។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម លោក ហូ ស៊ីវយ៉ុង បានឱ្យដឹងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីនៃមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

លោក ហូ ស៊ីវយ៉ុង បានលើកឡើងថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការកែច្នៃផលិតផលនាំចេញដូចមានចែងនៅក្នុងយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្ម បានកំពុងបង្កើនល្បឿនចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ «នំបញ្ចុកសៀមរាប» ក៏ត្រូវបានកំណត់ជាផលិតផលសក្តានុពល ហើយគ្រោងចុះបញ្ជីម៉ាកសមូហភាពកណ្ដាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជានៅលើទីផ្សារជាតិនិងអន្តរជាតិ។

លោកបានឱ្យដឹងបន្ថែមថា សក្ដានុពល «នំបញ្ចុកសៀមរាប» ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ គឺដោយសារចំណេះដឹង-ចំណេះធ្វើ តាមបែបប្រពៃណីក្នុងការផលិត "នំបញ្ចុកសៀមរាប” ហេតុនេះទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ចុះសិក្សានិងវាយតម្លៃបឋមអំពីលទ្ធភាពនៃការចុះបញ្ជីជាម៉ាកសមូហភាព ក្នុងគោលដៅរៀបចំឱ្យមានម៉ាកសម្គាល់រួមមួយសម្រាប់ផលិតផលនំបញ្ចុកកម្ពុជា ដែលផលិត និងដាំស្លដោយផលិតករក្នុងខេត្តសៀមរាប និងជំរុញការកែច្នៃ និងវេចខ្ចប់នំបញ្ចុកសៀមរាប ឱ្យត្រូវតាមស្ដង់ដារ និងការតម្រូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេសស្របតាមទិសដៅនៃការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជាដែលជាផ្នែកមួយគាំទ្រខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកឱ្យមានការរីកចម្រើន។

លោក ហូ ស៊ីវយ៉ុង បន្ថែមថា ម៉ាកសមូហភាព នំបញ្ចុកសៀមរាប នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្មបិត លើផលិតផលដែលដាក់លក់នៅលើទីផ្សារ ហើយព្រឹត្តិការណ៍នេះមិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនំបញ្ចុកនៅក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកនេះ នឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេសឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជន ជូនដល់ភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក