ព្រៃវែង៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរស ១២នាក់ក្លែងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ព្រះសង្ឃក្លែងក្លាយទាំង ១២នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ឱ្យដោះស្បង់ជីពរនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ តាមព័ត៌មានផ្សាយដោយមន្ទីរព័ត៌មានខេត្តព្រៃវែង ព្រះសង្ឃក្លែងក្លាយទាំងនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញតាមនីតិវិធីច្បាប់៕