ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋ ៧នាក់ព្រួតគ្នាវាយចោរបណ្តាលឱ្យស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រៃវែង ៖ ប្រជាពលរដ្ឋ ៧នាក់ បានក្លាយជាជនសង្ស័យ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីព្រួតវាយបុរសម្នាក់ សង្ស័យជាចោរលួច បណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែទាំងយប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង នី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមការបំភ្លឺរបស់ឈ្មោះ អ៊ុន សារឿន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមា៧ ១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានចោរចូលផ្ទះរបស់ខ្លួន ពេលឃើញចោរភ្លាម គាត់មានការភិតភ័យពេក ក៏ទូរស័ព្ទទៅប្រាប់បងប្រុសខ្លួនឈ្មោះ រុន រ៉ា អាយុ ៥២ឆ្នាំ នៅភូមិជាមួយគ្នា បន្តិចក្រោយមកក៏ឮសំឡេងស្រែកថា «ចោរៗព័ទ្ធចាប់ៗ» ឮសំឡេងជាច្រើននាក់ តែមិនដឹងថានរណាខ្លះនោះទេ ព្រោះគាត់មិនហ៊ានចេញពីក្នុងផ្ទះ ហើយសំឡេងស្រែកនោះ គឺនៅជាប់របងផ្ទះគាត់ផ្នែកខាងត្បូង។

លុះដល់ម៉ោងប្រហែល ៤ទៅ ៥ទៀបភ្លឺ សមត្ថកិច្ចនគរបាលបានស្រែកហៅខ្លួន ឱ្យក្រោកឡើងសួរនាំពីហេតុការណ៍ចោរចូលលួច ខ្លួនបានប្រាប់ថា ចោរចូលលួចតែមិនបានលួចទ្រព្យសម្បត្តិអ្វីនោះទេ។

យោងតាមការបំភ្លឺពីសាក្សីនៅជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងស្រែករបស់ម្ចាស់ផ្ទះឈ្មោះ អ៊ុន សារឿន ភេទស្រី ថា មានចោរចូលផ្ទះ និងឃើញក្រុមជនសង្ស័យទាំង ៧នាក់ខាងលើរត់ចេញពីរោងបុណ្យ នាំគ្នាទៅព័ទ្ធផ្ទះរបស់ឈ្មោះ អ៊ុន សារឿន។ បន្ទាប់មកពួកគេចាប់ចោរនោះក៏ធ្វើសកម្មភាពព្រួតវាយបណ្ដាលឲ្យស្លាប់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ ខាងលើមកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក