លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងចូលរួមបន្តកិច្ចការរុករកអដ្ឋិធាតុកងស្ម័គ្រចិត្តវៀតណាមក្នុងសង្គ្រាមដំណាក់កាលទី២២

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានជួយសម្របសម្រួលដល់បេសកកម្មរបស់ក្រុម K71 កងទ័ពវៀតណាម ក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតដើម្បីបុព្វហេតុទប់ស្កាត់នូវការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។

កិច្ចសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្ត បានចាប់ផ្តើមពីដំណាក់កាលទី១ (ឆ្នាំ២០០១) ដល់ដំណាក់កាលទី២១ (ឆ្នាំ២០២២) បានចំនួន ៦៣៤អដ្ឋិធាតុ។ និងបានបន្តដំណាក់កាលទី២២ វគ្គទី១ បានចំនួន ២៧អដ្ឋិធាតុ និងវគ្គទី២ កំពុងធ្វើការរុករកបានចំនួន ១០អដ្ឋិធាតុទៀត សរុបរួមដល់បច្ចុប្បន្នបានចំនួន ៦៧១អដ្ឋិធាតុ។

ការលើកឡើងនេះក្នុងពេលគណៈប្រតិភូខេត្តដុងថាប់ និងខេត្តវិញឡុង នៃសាធារណរដ្ឋសង្គម និយមវៀតណាម អញ្ជើញទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យ នៃព្រះរាជណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ប្រធានក្រុមប្រឹក្សាខេត្ត លោក ខេង ស៊ុម និងអភិបាលខេត្តលោក លោក អ៊ុំ រាត្រី ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តដុងថាប់ និងខេត្តវិញឡុង នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដឹកនាំដោយ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំភូមិភាគ៥ រួមនឹងប្រតិភូអមដំណើត អញ្ជើញមកបំពេញទស្សនកិច្ច ខេត្តបន្ទាយមានជ័យ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំនៃខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះភាគីនៃប្រទេសជាតិទាំងពីរកម្ពុជា-វៀតណាម បានបង្ហាញពីចំណងមិត្តភាពមេត្រី យ៉ាងស្អិតរមួត ជាអ្នកជិតខាងល្អដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាប្រពៃណី ដ៏យូរលង់ណាស់មកហើយ ជាពិសេសគឺក្នុងខណៈដែលប្រជាជាតិកម្ពុជា ទាំងមូលធ្លាក់ចូលទៅគ្រោះមរណៈ ក្រោមរបបប្រល័យពូជសាសន៍ដែលគេហៅថាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត គឺគ្មានសហគមន៍អន្តរជាតិ ឬមហាអំណាចណាចឆ្អាលឡើយ គឺមានតែកងទ័ពស្ម័គ្រចិត្តវៀតណាម ប៉ុណ្ណោះដែលបានចូលរួម និងគាំទ្រដល់ចលនារណះវិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត បានវាយផ្តួលរំលំពួកអង្គការអាវខ្មៅ ដោយទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ប្រជាជនកម្ពុជាគ្រប់រូប នៅចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់យុទ្ធមិត្តកម្ពុជា និងកងទ័ពស្ម័ក្រចិត្តវៀតណាម ដែលបាន បូជាជីវិតដើម្បីបុព្វហេតុមាតុភូមិជាទីស្នេហា នៅតែមិនអាចបំភ្លេចបាននូវទឹកចិត្តដ៏អង់អាចក្លាហាន និងទឹកចិត្តគោរពស្រលាញ់ ពីកងទ័ពស្ម័គ្រចិត្តវៀតណាមចំពោះប្រជាជនកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក