ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មករសំណង់ម្នាក់បិះនឹងស្លាប់ ដោយសារទាក់-ក នឹងខ្សែពួរនៅការដ្ឋានសំណង់មួយកន្លែង

ព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ បានរអិលជើងធ្លាក់ពីកន្ត្រក បណ្តាលឱ្យទាក់នឹងខ្សែពួររឹត-ក បិះនឹងស្លាប់ខណៈកំពុងលាបថ្នាំអាគារការដ្ឋានមួយកន្លែង ប៉ុន្តែសំណាងល្អបានក្រុមការងារកម្មករសំណង់ជួយទាញចុះមកក្រោមទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចជាន់ទី១១ នៃអាគារការដ្ឋានកំពុងសាងសង់មួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្រោយពេលកើតហេតុបុរសខាងលើត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយបើតាមការបញ្ជាក់ពីកម្មករសំណង់ដូចគ្នា បានប្រាប់ថាបុរសខាងលើទំនងជាខ្យល់គរវិលមុខទើបរអិលធ្លាក់ពីកន្ត្រកបែបនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក