ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខេត្តរតនគិរីត្រៀមដីទំហំ ១ ៤០០ហិចតា ដើម្បីសាងសង់ព្រលានយន្តហោះថ្មី

រតនគីរី៖ អភិបាលខេត្តរតនគិរី គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះថ្មីដែលមានទំហំប្រមាណ ១ ៤០០ហិចតា នៅស្រុកលំផាត់ ខណៈព្រលានយន្តហោះចាស់នឹងប្រែទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងបានលុងវិញ។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានលើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

លោកបានបញ្ចាក់ថា ព្រលានយន្តហោះថ្មីស្ថិតនៅស្រុកលំផាត់ មានទំហំជាង ១ ៤០០ហិចតា គ្រោងនឹងដាក់បង្ហាញ និង អញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះទៅសិក្សា ខណៈទីតាំងថ្មីនេះស្ថិតនៅចំណុចកណ្តាលនៃខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ។

លោកថា៖ «យើងបានរៀបចំទៅតាំងព្រលានយន្តហោះនេះរហូតដល់ ១ ៤០០ហិចតា ដែលទីតាំងព្រលាននេះធំមែនទែន យើងនឹងអញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះនេះ អាចធ្វើនៅទៅតាំងនោះ»

អភិបាលខេត្តរូបនេះបានឱ្យដឹងបន្ថែមទៀតថា ចំពោះទីតាំងព្រលានយន្តហោះចាស់គឺស្ថិតនៅកណ្តាលក្រុងមិនអាចធ្វើជាព្រលានយន្តហោះថ្មីបាននោះទេ ពោលនឹងកែប្រែក្លាយទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងនេះ និងមានសាងសង់វិមានឯករាជ្យផងដែរ។

លោក ញ៉ែម សំអឿន គូសបញ្ជាក់ថា ខេត្តរតនគិរីជាតំបន់សេដ្ឋកិច្ចប៉ូលទី៥ និងមានសក្តានុពលលើ៣វិស័យគឺវិស័យទេសចរណ៍ វិស័យកសិឧស្សាហកម្ម និង វិស័យធនធានរ៉ែ ខណៈរដ្ឋបាលខេត្តរតនគិរីផ្តោតសំខាន់ជាងគេលើវិស័យទេសចរណ៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក