ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប្រេស៊ីលបញ្ជូនបេសកជនពិសេសទៅរុស្សីដើម្បីជជែកពីកិច្ចចរចាសន្តិភាព

ប្រេស៊ីល៖ ​ប្រភពពីសារព័ត៌មាន CNN បានចុះផ្សាយថា លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានបញ្ជូនទីប្រឹក្សាគោលនយោបាយការបរទេសកំពូលរបស់ខ្លួន ទៅជួបជជែកពិភាក្សាជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin អំពីកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

បេសកជនពិសេស លោក Celso Amorim បានថ្លែងប្រាប់សារព័ត៌មានថា វាជាការនិយាយបំភ្លៃទាំងស្រុងថា ទ្វារសម្រាប់ការចរចាសន្តិភាពត្រូវបានបើកចំហ ប៉ុន្តែបើនិយាយថាវាត្រូវបានបិទទាំងស្រុងក៏មិនត្រឹមត្រូវដែរ។ គួរបញ្ជាក់ថា លោក Celso Amorim ធ្លាប់កាន់ការងារជារដ្ឋមន្រ្តីការបរទេសប្រេស៊ីលក្រោមការដឹកនាំរបស់លោក Lula ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ បាននិយាយថា លោកបានជួបជាមួយលោក Putin រយៈពេលមួយម៉ោងកាលពីថ្ងៃព្រហស្បតិ៍នៅឯវិមានក្រឹមឡាំង ដែលជាផ្នែកមួយនៃទស្សនកិច្ចមិនបានប្រកាសជាមុនរបស់លោក។ 

បន្ថែមពីលើនេះមន្រ្តីរដ្ឋាភិបាលប្រេស៊ីលពីររូបទៀតក៏បានទម្លាយប្រាប់មកកាន់សារព័ត៌មានថា លោក Amorim ក៏បានចូលចតនៅក្នុងប្រទេសបារាំង នារដ្ឋធានីប៉ារីសអំឡុងទស្សនកិច្ចរបស់លោកផងដែរ ប៉ុន្តែមិនបាននិយាយលម្អិតពីគោលបំណងនៃការចូលចតនេះឡើយ។ ក្រសួងការបរទេសប្រេស៊ីល រួមជាមួយការិយាល័យប្រធានាធិបតីពុំមានការឆ្លើយតបណាមួយឡើយ ជុំវិញដំណើរទស្សនកិច្ចរបស់បេសកជនពិសេសនេះ។ 

ជាងនេះទៅទៀត លោក Amorim បានបញ្ជាក់ថា លោកបានជួបជជែកពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោករដ្ឋមន្រ្តីការបរទេសរុស្សី Sergei Lavrov ដែលគ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុង Brasilia នាថ្ងៃទី១៧ ខែមេសានេះ ព្រមទាំងត្រូវបានទទួលដោយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ លោក Nikolai Patrushev និងទីប្រឹក្សាកិច្ចការអន្តរជាតិ លោក Yuri Ushakov ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក