ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនព្រមានប្រធានសភាអាមេរិកកុំឱ្យមានជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់

អន្តរជាតិ៖ ប្រទេសចិនបានព្រមានប្រធានសភាអាមេរិក លោក Kevin McCarthy កុំឱ្យប្រព្រឹត្តកំហុសឆ្គងសាជាថ្មីម្តងទៀតដូចពីអតីតកាល ជាពិសេសចំពោះជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ដោយបាននិយាយថាជំនួបនេះពុំបានជួយឱ្យល្អប្រសើរនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ ប៉ុន្តែគ្រាន់តែនាំឱ្យមានការរួបរួមរបស់ប្រជាជនចិនចំពោះសត្រូវរួមតែប៉ុណ្ណោះ។ 

លោក Kevin McCarthy ដែលជាមន្រ្តីជាន់ខ្ពស់លំដាប់ទី៣ បន្ទាប់ពីប្រធានាធិបតី និងអនុប្រធានាធិបតី នឹងរៀបចំជំនួបនារដ្ឋកាលីហ្វ័រញ៉ានាថ្ងៃពុធនេះជាមួយលោកស្រី Tsai Ing-wen ក្នុងអំឡុងដែលលោកស្រីចូលចតនៅសហរដ្ឋអាមេរិក ដែលទង្វើនេះត្រូវបានចិនគំរាម ក៏ដូចជាព្រមានចាត់វិធានការសងសឹកចំពោះអាមេរិកប្រសិនបើមានជំនួបនេះកើតឡើង។ 

លោកស្រី Tsai បានហៅសកម្មភាពនេះថាគ្រាន់តែជាការប្តូរជើងហោះហើរធម្មតាប៉ុណ្ណោះ ចំពោះការចូលចតនៅរដ្ឋ Los Angeles ក្នុងដំណើរត្រឡប់ទៅកាន់តៃវ៉ាន់វិញ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាមេរិកកណ្ដាល។ សហរដ្ឋ​អាមេរិក​និយាយ​ថានេះគ្រាន់តែជាការផ្លាស់ជើងហោះហើរធម្មតាប៉ុណ្ណោះ ដែលមិនគប្បីចិន​មាន​ប្រតិកម្ម​ខ្លាំង​ពេក​នោះ​ទេ។ ប៉ុន្តែស្ថានកុងស៊ុលរបស់ចិននៅទីក្រុង Los Angeles បាននិយាយថា វាជារឿងមិនពិត ក្នុងការអះអាងថាវាគ្រាន់តែជាការឆ្លងកាត់ ដែលបាននិយាយថាសកម្មភាពរបស់លោកស្រី Tsai ជាការបង្ហាញសកម្មភាពនយោបាយច្រើនជាង។

ស្ថានកុងស៊ុលបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា មិនថាលោកស្រី Tsai ជួបជាមួយលោក McCarthy ក្នុងកម្រិតណានោះទេ ប៉ុន្តែកាយវិការនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់ប្រជាជនចិន និងជាការបញ្ជូនសញ្ញាមិនត្រឹមត្រូវមួយដល់កងកម្លាំងបំបែកខ្លួននៅតៃវ៉ាន់ ជាពិសេសគឺការប៉ះពាល់ដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក