លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រុមការងារអវកាសទាំងបួនរូបនៃបេសកកម្មឆ្ពោះទៅកាន់ឋានព្រះចន្ទនាខែវិច្ឆិកា ឆ្នាំ២០២៤

អន្តរជាតិ៖ អង្គការ NASA កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា បានធ្វើការបង្ហាញជាផ្លូវការនូវក្រុមការងារដែលចូលរួមបេសកកម្មអវកាសទៅកាន់ឋានព្រះចន្ទបន្ទាប់ពីខកខានជាង ៥០ឆ្នាំ ដែលរួមមានទាំងក្រុមការងារអវកាសយានិកជាស្រ្តី និងបុរសស្បែកខ្មៅមួយរូបផងដែរ។ 

លោកស្រី Christina Koch ជាអវកាសយានិករបស់ NASA ដែលកាន់កំណត់ត្រាជាអ្នកអវកាសស្រ្តីដែលបានធ្វើដំណើរក្នុងអវកាសរយៈពេលវែងបំផុត នឹងត្រូវបានជ្រើសរើសឱ្យចូលរួមជាអ្នកជំនាញសម្រាប់បេសកកម្មនៃយាន Artemis II ដែលនឹងហោះហើរនៅជុំវិញឋានព្រះចន្ទនាឆ្នាំក្រោយ។ ដោយឡែក លោក Victor Glover ដែលជាអ្នកជំនាញបើកយន្តហោះល្បឿនលឿន នឹងក្លាយខ្លួនអ្នកបើកបរយាន Orion spacecraft ដែលនឹងធ្វើដំណើរជុំវិញភពព្រះចន្ទនាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងធ្វើឱ្យលោកក្លាយទៅជាបុគ្គលដែលមានស្បែកខ្មៅដំបូងគេដែលចូលរួមក្នុងបេសកកម្មទៅកាន់ឋានព្រះចន្ទ។ 

បន្ថែមពីលើវត្តមាននៃបុគ្គលទាំងពីររូបដែលគួរឱ្យចាប់អារម្មណ៍នេះ ក៏មានការចូលរួមពីវត្តមានអវកាសយានិកជើងចាស់ចំនួនពីររូបដែលរួមមាន លោក Reid Wiseman វ័យ ៤៧ឆ្នាំ ជាមេបញ្ជាការបេសកកម្ម និងលោក Jeremy Hansen អាយុ 47 ឆ្នាំ ដែលជាអតីតអ្នកបើកយន្តហោះចម្បាំង និងបច្ចុប្បន្នកំពុងបំពេញការងារជាមួយទីភ្នាក់ងារអវកាសកាណាដា។

ជារួម ក្នុងបេសកកម្មនេះគឺមានអវកាសយានិកជនជាតិអាមេរិកចំនួន ៣នាក់ និងជនជាតិកាណាដាម្នាក់ នឹងក្លាយជាអ្នកអវកាសយានិកដំបូងគេដែលនឹងធ្វើដំណើរចូលជ្រៅទៅកាន់ទីអវកាសសាជាថ្មី ក្រោយពីបេសកកម្មApollo ជាប្រវត្តិសាស្ត្របានបញ្ចប់នៅឆ្នាំ១៩៧២។ បេសកកម្មនៃការហោះហើររបស់យាន Artemis II គឺជាការបង្ហាញពីការវិលត្រឡប់របស់មនុស្សទៅកាន់ឋានព្រះច័ន្ទជាលើកដំបូងក្នុងរយៈពេលកន្លះសតវត្ស និងជាការត្រៀមខ្លួនជាមុនសម្រាប់ការធ្វើដំណើរទៅកាន់ភពព្រះអង្គារ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក