ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាទទួលបាន «ពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ២០២៣» ដែលឆ្នើមក្នុងការលើកកម្ពស់អក្ខរកម្ម

អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងកម្ពុជា ទទួលបាន «ពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ ២០២៣ -World Literacy Award 2023» ពីមូលនិធិអក្ខរកម្មពិភពលោក នាកិច្ចប្រជុំកំពូលអក្ខរកម្មពិភពលោក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអុកហ្វឺត (Oxford) ប្រទេសអង់គ្លេស។

ពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ២០២៣ ត្រូវបានប្រគល់កម្ពុជា ដោយមើលឃើញថា កម្ពុជាជាប្រទេសដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ការរៀនសូត្រអក្ខរកម្ម និងលើកកម្ពស់ផ្នែកអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកថា ពានរង្វាន់ដែលទទួលបាននេះ ជាភាពជោគជ័យសម្រាប់បុគ្គលិកអប់រំទាំងអស់ និងសម្រាប់វិស័យអប់រំទាំងមូល។ បើតាមក្រសួងអប់រំ ពានរង្វាន់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ រួមទាំងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្រៀន និងសិស្សានុសិស្ស។

ក្រសួងអប់រំបានអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងប្រព័ន្ធអប់រំកម្ពុជា ពីចំណុចសូន្យចាប់តាំងពីជាង ៤០ឆ្នាំមុន បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានបញ្ចប់។

គូសបញ្ជាក់ថា ពានរង្វាន់ World Literacy Foundation Award គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិអក្ខរកម្មពិភពលោក ដែលជាអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សាអក្ខរកម្មពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក