ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ចាប់ផ្តើមរត់ដង្ហែនៅនៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ

ទីម័រ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។

ពិធីនេះដែរបានចាប់ផ្តើមដោយមានការអញ្ជើញចូលរួមរត់ដង្ហែ និងអបអរសាទរដោយផ្ទាល់ពី ប្រធានាធិបតីទីម័រឡេស្តេ លោក José Ramos-Horta និង រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ លោក ហោ សារុន ព្រមទាំងអត្តលិកទីម័រខាងកើតសរុបប្រមាណ ៨០០នាក់។

គួរឱ្យដឹងដែរ ភ្លើងគប់កីឡាបានដង្ហែឆ្លងកាត់ពី ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ហើយនឹងបន្តដង្ហែទៅជុំវិញប្រទេសអាស៊ាន ព្រុយណេ សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ ហើយភ្លើងគប់នេះនឹងបន្តដង្ហែមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក