ភ្នំពេញ៖ នៅថ្ងៃទី៤ មេសា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១នាក់ , និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមានករណីនាំចូលថ្មី ចំនួន១នាក់ , និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ មេសា ២០២៣។
គិតត្រឹមថ្ងៃអង្គារនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៧២៦នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៦៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៩៦ករណី(ជាប្រភេទអូមីក្រុង) ៕