ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងធនធានទឹកប្រាប់ពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា មួយសប្តាហ៍ខាងមុខនេះចាប់ពីថ្ងៃទី០៥-១១ ខែមេសា តំបន់ខ្លះនឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះក្រសួងអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ។

នៅតំបន់ទំនាបកណ្តាលអាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សា។

ស្ថានភាពអាកាសធាតុបែបនេះក៏ព្រោះកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបពីចិនក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។

នៅតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៧។

ចំណែកនៅតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សា និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤អង្សា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក