ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រោយ Chelsea បណ្តេញចេញថ្មីៗ លោក Potter កំពុងជាបេក្ខភាពបន្តដឹកនាំក្លិបនៅ Premier League

អង់គ្លេស៖ លោក Graham Potter ក្រោយពីត្រូវបានក្លិបតោខៀវ Chelsea បណ្ដេញចេញពីតំណែង បច្ចុប្បន្ននេះលោកកំពុងក្លាយជាបេក្ខភាពបន្ទាប់សម្រាប់ការចូលមកដឹកនាំក្លិប Leicester City ដែលកំពុងស្ថិតនៅចំណាក់ថ្នាក់លេខ១៩ និងប្រឈមនឹងការកាត់ចេញពីក្របខណ្ឌ English Premier League។ 

គួរបញ្ជាក់ថា ព័ត៌មាននេះហាក់ជាទីភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រក្លិបកញ្ច្រោងខៀវ Leicester City ត្បិតលោក Potter ទើបតែត្រូវបានក្លិប Chelsea បណ្ដេញចេញក្រោយដឹកនាំចុងក្រោយចាញ់ Aston Villa ក្នុងទឹកដី ហើយ Chelsea ធ្លាក់មកចំណាត់ថ្នាក់លេខ ១១ និងមានគម្លាតកៀកតំបន់កាត់ចោលជាងតំបន់ Top4។ គួរឱ្យដឹងថា លោក Potter មានស្ថិតិដឹកនាំក្រុម Chelsea ឈ្នះតែ ១២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៣១ប្រកួត អំលុងពេល ៧ខែ ក្រោយការចាកចេញពីក្លិប Brighton។ 

គួរបញ្ជាក់ថា បើតាមប្រភពពីសារព័ត៌មានជាច្រើនបានឱ្យដឹងថា លោក Graham Potter គឺជាបុគ្គលដែលមានភាគរយខ្ពស់ជាងគេក្នុងការទៅដឹកនាំ Leicester City បន្តពីលោក Brendan Rodgers ខណៈគ្រូបង្វឹកមួយចំនួនក៏កំពុងស្ថិតក្នុងរ៉ាដាផងដែររួមមានដូចជា លោក Rafa Benitez, on Dahl Tomasson និង Thomas Frank ជាដើម។ 

គួរបញ្ជាក់ថា លោក Rodgers ត្រូវបានក្លិប Leicester សម្រេចចិត្តបញ្ចប់កុងត្រាកាលពីថ្ងៃអាទិត្យកន្លងទៅ ពោលគឺក្រោយលោកដឹកនាំក្លិបចាញ់ Crystal Palace ២-១ ខណៈកិច្ចសន្យាដែលនៅសល់របស់លោកជិត៤ឆ្នាំ ត្រូវបានក្លិបសងសំណងចំនួន ១០លានផោន។ ដោយឡែក ងាកមកកាន់ Chelsea វិញ បច្ចុប្បន្ននេះគេកំពុងសម្លឹងឃើញថា គ្រូបង្វឹកវ័យក្មេងលោក Julian Nagelsmann ដែល Bayern Munich ទើបនឹងបញ្ចប់តំណែង ទំនងជានឹងក្លាយជាអ្នកចាត់ការបន្ទាប់នៅទឹកដី Stamford Bridge៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក