ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចោទប្រកាន់៣បទល្មើសលើអតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក ដែលរត់ពន្ធមនុស្សខុសច្បាប់

(ស្វាយរៀង)៖ ក្រោយតំណាងអយ្យកាសាលាដំបូងខេត្តចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធការរត់ពន្ធមនុស្សដោយខុសច្បាប់ពីខេត្តស្វាយរៀងមករាជធានីភ្នំពេញអតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក៦នាក់ទៀតត្រូវបានសាលាដំបូងខេត្ដស្វាយរៀងសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងលោក ខាំ សុផារី បានឲ្យដឹងថាអតីតឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ត្រូវបានចោទប្រកាន់ពីបទ៖

* ទី១៖ បទសមគំនិតលក់ដូរមនុស្សប្រព្រឹត្តនៅខេត្តស្វាយរៀងនិងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៣, មាត្រា១៥ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។

* ទី២៖ ផ្ដើមគំនិតក្នុងការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈប្រព្រឹត្តនៅខេត្តស្វាយរៀង និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។

* ទី៣៖ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ(ដោយប្រើប្រាស់រថយន្តម៉ាក Hummer ស្លាកលេខខេមរភូមិន្ទ ២-៩១៧០ និងរថយន្តម៉ាក Camry ស្លាកលេខ2N-4801 ពាក់ផ្លាកលេខក្លែងក្លាយ) ប្រព្រឹត្តនៅខេត្តស្វាយរៀងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលអំពើជាបទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧៩ នៃច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោកនិងមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ផងដែរថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានចេញព្រះរាជក្រឹត្យដកហូតស័ក្ដិនិងបណ្ដេញឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខណ្ឌកងទ័ពក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស។

ព្រះរាជក្រឹត្យបានធ្វើឡើងបន្ទាប់ពីការទូលថ្វាយដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយការចាប់ខ្លួនយោធាផ្កាយពីរនិងបក្ខពួកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតដែលអតីតឧត្តមសេនីយ៍រូបនោះបានបំពានបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញមិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញទៅខេត្តទូទាំងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក