ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាហ្សាក់ស្ថានគ្រោងឡើងថ្លៃប្រេងសាំង ១១ភាគរយ និងឡើងថ្លៃប្រេងម៉ាស៊ូត ២០ភាគរយ

កាហ្សាក់ស្ថាន៖ រដ្ឋាភិបាលកាហ្សាក់ស្ថានគ្រោងនឹងតម្លើងតម្លៃប្រេងសាំងប្រភេទ អុកតាន ៩២/៩៣ ប្រមាណ ១១ភាគរយ ក៏ដូចគ្នាគ្រោងនឹងតម្លើងតម្លៃប្រេងម៉ាស៊ូតប្រមាណ ២០ភាគរយ ក្នុងគោលបំណងដើម្បីឱ្យមានស្ថិរភាព និងកម្រិតប្រហាក់ប្រហាក់ជាមួយប្រទេសក្បែរខាង។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីស្តីទីក្រសួងថាមពលកាហ្សាក់ស្ថាន លោក បូឡាត អាជូឡាកូវ (Bolat Akchulakov) បានថ្លែងនៅថ្ងៃចន្ទនេះ។ 

ប្រជាជាតិដែលសម្បូរហូរហៀរទៅដោយធនធានប្រេងនេះស្ថិតនៅក្នុងចំណោមប្រទេសដែលមានតម្លៃលក់ប្រេងឥន្ធនៈក្នុងតម្លៃថោកជាងគេបង្អស់ក្នុងពិភពលោក ហើយការរក្សាប្រេងសាំងឱ្យនៅតែមានតម្លៃថោកតាមរយៈការដាក់ពិដានគ្រប់គ្រងតម្លៃ គឺជាសសរស្តម្ភមួយនៃគោលនយោបាយរដ្ឋអស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែភាពខុសគ្នានៃតម្លៃជាមួយប្រទេសជិតខាងបាននាំឱ្យមានការនាំចេញខុសច្បាប់ និងបទប្បញ្ញត្តិតម្លៃបានធ្វើឱ្យឧស្សាហកម្មចម្រាញ់មិនមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ ដែលធ្វើឱ្យទីផ្សារក្នុងស្រុករបស់ប្រទេសកាហ្សាក់ស្ថានមានការខ្វះខាតប្រេងឥន្ធនៈ។

យ៉ាងណាមិញ​ ការសម្រេចពិចារណាលើការតម្លើងថ្លៃនេះនឹងអាចនាំឱ្យតម្លៃប្រេងសាំងក្នុងប្រទេសនេះឡើងដល់ ០,៤៥ដុល្លារអាមេរិកក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតអាចនឹងឡើងថ្លៃដល់ ០,៦៤ដុល្លារអាមេរិកក្នុងមួយលីត្រ។ 

គួរបញ្ជាក់ថា ការតម្លើងថ្លៃសាំង និងប្រេងម៉ាស៊ូត គឺជាការផ្លាស់ប្តូរដ៏ប្រថុយប្រថានផ្នែកនយោបាយ ខណៈដែលឧទាហរណ៍ធ្លាប់បានបង្ហាញពោលគឺការកើនឡើងយ៉ាងគំហុកនៃប្រេងសាំងមួយប្រភេទទៀតសម្រាប់រថយន្ត (ឧស្ម័នប្រេងរាវ) បានជំរុញឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាតាមដងផ្លូវកាលពីដើមឆ្នាំ២០២២ រហូតវិវត្តទៅជាកុប្បកម្មហិង្សាក្នុងប្រទេស៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក