ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងបើកកិច្ចចរចាជាមួយចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

ម៉ាឡេស៊ី៖ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃចន្ទ ទី០៣ ខែមីនានេះបាននិយាយថា លោកបានត្រៀមខ្លួន និងរៀបចំរួចរាល់ជាស្រេចក្នុងការចរចាជាមួយចិន ជុំវិញបញ្ហាជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ ពោលគឺប៉៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលេចឮនូវព័ត៌មានថា ចិនបាននិងកំពុងល្បាតនៅជិតគម្រោងឧស្ម័នលើដែនសមុទ្ររបស់ម៉ាឡេស៊ី។

បញ្ហានេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងលោក Anwar និងប្រធានាធិបតីចិន Xi Jinping ក្នុងប្រទេសចិនកាលពីសប្តាហ៍មុន ខណៈដែលម៉ាឡេស៊ីមានគម្រោងរុករកថាមពលនៅក្នុងតំបន់មួយលើដែនឈូងសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama ដែលបានដកស្រង់សំដីរបស់លោកនាយករដ្ឋមន្រ្តី Anwar នៅថ្ងៃចន្ទនេះ។ យ៉ាងណាមិញ ភ្នាក់ងារសារព័ត៌៌មាន Bernama មិនបានបញ្ជាក់់ច្បាស់លាស់ឡើយ អំពីតំបន់ដែលជាគម្រោងនៃការរុករករបស់ម៉ាឡេស៊ី។ 

កន្លងមក ប្រទេសចិនបានទាមទារយកចំណែកប្រមាណជា ៩០ភាគរយនៃផ្ទៃសមុទ្រចិនខាងត្បូង ដោយផ្អែកលើ "គំនូសបន្ទាត់ទាំង ៩" ដែលមានទម្រង់ជាអក្សរ U នៅលើផែនទីរបស់ខ្លួនដែលកាត់តាមតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំ។ យ៉ាងណាមិញ បន្ទាត់ទាំង ៩ ដែលចិនបានអះអាងនេះត្រូវបានប្រកាសថាមិនមានភាពត្រឹមត្រូវតាមច្បាប់ឡើយដោយស្ថាប័នមជ្ឈត្តកម្ម​អន្តរជាតិ​កាលពី​ឆ្នាំ ២០១៦ ខណៈដែលចិនឯណេះវិញពុំដែលទទួលស្គាល់យុត្តាធិការនៃស្ថាប័នមជ្ឈត្តកម្មនេះម្តងណាឡើយ។ 

ក្រុមហ៊ុនប្រេងរដ្ឋរបស់ម៉ាឡេស៊ី Petronas ដែលជាប្រតិបត្តករនៅអណ្តូងប្រេង និងឧស្ម័ននៃសមុទ្រចិនខាងត្បូងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសម៉ាឡេស៊ី បានជួបប្រឈមនឹងនាវារបស់ចិនជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការជួបប្រឈមទាំងនេះរាប់បញ្ចូលទាំងការប្រឈមមុខដាក់គ្នារយៈពេលរាប់ខែរវាងនាវាស៊ើបការណ៍របស់ចិន និងនាវារុករកប្រេងដែលចុះកិច្ចសន្យាដោយក្រុមហ៊ុន Petronas ខណៈចិនបានអះអាងថានេះគឺជាការធ្វើសកម្មភាពនាវាចរណ៍ធម្មតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក