ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ កម្ពុជាអាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ គឺជាគុណបំណាច់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថ្លែងថា កម្ពុជាអាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ នេះគឺជាគុណបំណាច់របស់ព្រះករុណាព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចាប់ផ្ដើមរៀបចំប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងនៅកម្ពុជា នោះគឺព្រឹត្តិការណ៍កីឡា GANEFO នាឆ្នាំ១៩៦៦។

សម្តេចតេជោថ្លែងដូចនេះក្នុងពិធីជួបជុំពិសារអាហារជាមួយកីឡាករ និងកីឡាការិនី នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោមានប្រសាសន៍ថា៖ «ខ្ញុំគួរតែបញ្ជាក់នៅកម្មវិធីនេះបន្តិចថា យើងរៀបចំបានស៊ីហ្គេមនៅឆ្នាំ២០២៣នេះ យើងគប្បីនឹកឃើញទៅដល់គុណូបការៈដ៏ថ្លៃថ្លារបស់ព្រះករុណាអតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋនាពេលនោះ ដែលព្រះអង្គបានខិតខំកសាងនូវមូលដ្ឋាននៃពហុកីឡាដ្ឋានជាតិអូឡាំពិកដែលពេកនោះសម្រាប់ការធ្វើ GANEFO»

សម្តេចបានបញ្ចាក់បន្ថែមទៀតថា បើទោះបីជាកម្ពុជាបានឆ្លងកាត់សង្គ្រាមការបែកបាក់ ដោយវិនាសកម្មក្នុងរបប ប៉ុល ពត យ៉ាងណាក្តី ក៏ស្តាតអូឡាំពិកនៅតែជាមូលដ្ឋានដ៏ល្អមួយសម្រាប់ផ្តល់ឱ្យកម្ពុជាធ្វើការប្រកួតនៅឆ្នាំ២០២៣នេះ ដែលត្រូវនឹកឃើញពាក្យថា «ផឹកទឹកឱ្យនឹកដល់ប្រភព ទទួលទានផ្លែឈើត្រូវនឹកដល់អ្នកដាំដើម»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក