ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាក់ថាសំបុត្រសម្រាប់ចូលទស្សនាស៊ីហ្គេមត្រូវតែមានដើម្បីកុំឱ្យមានឧបទេ្ទវហេតុ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាគ្មានការលក់សំបុត្រដើម្បីអាចចូលមើលស៊ីហ្គេមនោះទេ តែសំបុត្រឥតគិតថ្លៃត្រូវតែមាន ព្រោះដើម្បីសម្រួលការលំបាកអ្នកចូលទស្សនា បញ្ជៀសការប្រជៀតគ្នា និងស្ថានភាពគ្រោះថ្នាក់ផ្សេងៗ។

ថ្លែងក្នុងពិធីជួបជុំពិសារអាហារជាមួយកីឡាករ និងកីឡាការិនី នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសាលសម្រាប់មើលមានទំហំធំហើយការចូលដោយគ្មានសំបុត្រនឹងអាចធ្វើឱ្យមានការប្រជៀតគ្នា ប្រជែងគ្នាយកកៅអីដែលអាចឈានដល់មានគ្រោះថ្នាក់ផ្សេងៗ។

សម្ដេចថា៖ «ឈានដល់ថ្នាក់ដណ្ដើមកៅអីគ្នាអង្គុយវាមិនល្អទេ»។

ជាមួយគ្នានេះសម្ដេចតេជោក៏បញ្ជាក់ផងដែរថាការលក់សិទ្ធិផ្សាយផ្ទាល់ផងដែរ ព្រោះថាពេលនេះកម្ពុជាត្រូវការឱ្យពិភពលោកស្គាល់ប្រទេសនេះ។

សម្ដេចថា៖ «តម្រូវការចាំបាច់របស់យើងនាពេលនេះគឺមិនមែនលក់សំបុត្រឬសិទ្ធផ្សាយទេគឺតម្រូវការឱ្យពិភពលោកស្គាល់ពីកម្ពុជាតែម្ដង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក