ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសុំការយោគយល់ពីពលរដ្ឋលើបញ្ហាកកស្ទះចរាចរណ៍អំឡុងប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីពលរដ្ឋនៅភ្នំពេញលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣តទៅ។

ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍នាឱកាសប្រកួតកីឡាដ៏ធំមួយនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យពលរដ្ឋនៅភ្នំពេញជិះរថយន្តក្រុងសាធារណៈរួមគ្នា ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡាប្រមាណជាង ១ម៉ឺន ២ពាន់នាក់ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកទស្សនាព្រឹត្តិការណ៍កីឡានៅកម្ពុជាបានទាន់ពេលវេលា។

សម្តេចថ្លែងថា៖ «នេះជាការទទួលភ្ញៀវទ្រង់ទ្រាយធំដែល (កម្ពុជា) មិនធ្លាប់មានពីមុនមក យើងត្រូវរក្សាស្ថានភាពដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរនានារបស់កីឡាករដែលមកពីបណ្តាប្រទេសផ្សេងៗ»

សម្តេចថ្លែងបែបនេះក្នុងពិធីទទួលទានអាហារសាមគ្គីជាមួយក្រុមអត្តពលិកជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោក ថោង ខុន បានបញ្ជាក់ថា កម្ពុជាបានត្រៀមកងកម្លាំងការពារសន្តិសុខចំនួន ៥ពាន់នាក់ និងត្រៀមក្រុមគ្រូពេទ្យចំនួន ៣ពាន់នាក់ប្រចាំការនៅក្នុងអំឡុងការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម និងមានអ្នកស្ម័គ្រចំនួន ៧ពាន់នាក់ ក្នុងនោះ ៥ពាន់នាក់សម្រាប់ស៊ីហ្គេម និង២ពាន់នាក់សម្រាប់ប៉ារ៉ាហ្គេម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក