ភ្នំពេញ៖ នាយករដ្ឋមន្ត្រីបានបញ្ជាដល់ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតគិតពីគោលនយោបាយសម្រាប់កីឡាដែលត្រូវរងពិការភាពដោយសារការប្រកួត។
សម្ដេចបន្ថែមថាកីឡាករគួរមានគោលនយោបាយជួយដល់ពួកគេដូចជាកងទ័ពផងដែរ ព្រោះអ្នកទាំងនោះបានចេញប្រកួតដើម្បីជាតិមាតុភូមិដូចគ្នា។
សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីជួបជុំពិសារអាហារជាមួយកីឡាករ និងកីឡាការិនី នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ៕